ព័ត៌មាន

ក្រុមហ៊ុនមិត្តហ្វូននៅតែបន្តនាំមុខគេនៅលើទីផ្សារទូរគមនាគមន៍នៅកម្ពុជា

ភ្នំពេញ៖ក្រុមហ៊ុនមិត្តហ្វូននៅតែបន្តការក្តោបក្តាប់ចំណែកទីផ្សា(Market share)​លើស៥០% ដែលជាប្រតិបត្តិករ​នាំមុខគេនៅលើទីផ្សារទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា។

ជាមួយនឹងភាពជោគជ័យនេះសហគមន៍ដែលមានអតិថិជនចំនួន១០លានអ្នករបស់មិត្តហ្វូននឹងទទួលបាននូវអត្តប្រយោជន៍ចំពោះការសន្សំសំចៃនៅពេលហៅចេញនៅក្នុងប្រព័ន្ធ។

តាមរបាយការណ៍បានឲ្យដឹងថារយៈពេល៦ខែនេះអ្នកប្រើប្រាស់ប្រព័ន្ធរបស់មិត្តហ្វូនថ្មីបានកើនឡើង៥០០,០០០អតិថិជន,ហើយប្រាក់ចំណូលក៏បានកើនឡើង៣៤% ជាមួយនឹងMarket shareដល់ទៅ៥០%ដែលបាននាំមុខបណ្តាលក្រុមហ៊ុនទូរគមនាគមន៍នានា។ អ្នកដែលទទួលបាននូវអត្តិប្រយោជន៍ដល់ធំនេះគឺជាអតិថិជន ព្រោះអតិថិជនរបស់មិត្តហ្វូនអាចធ្វើការហៅចេញក្នុងប្រព័ន្ធដោយចំនាយថវិកាតិច សន្សំសំចៃខ្ពស់បើប្រៀបជាមួយការហៅចេញក្រៅប្រព័ន្ធ។

image

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៤ចំនួនអតិថជនដែលបានប្រើប្រាស់សេវាMobile internet របស់មិត្តហ្វូនក៏កើនឡើងគួរអោយកត់សំគាល់ផងដែរពោលគឺ កើនឡើងរហូតដល់២,៥ដង បើប្រៀបទៅនឹងឆ្នាំ២០១៣ ។ ការកើនឡើងនេះគឺដោយសាររមិត្តហ្វូនបានយកចិត្តទុកដាក់ចំពោះគុណភាពបណ្តាញនិងវិនិយោគបន្ថែមនូវឧបករណ៍និងសម្ភារៈជាច្រើន និងមានជាកញ្ចប់សេវាដ៏សំបូរបែបទាក់ទាញអតិថិជន។

ដើម្បីរក្សាបាននៅគុណភាពបណ្តាញបានល្អនោះក្រុមហ៊ុនមិត្តហ្វូនបានវិនិយោគបន្ថែមនៅស្ថានីយអង់តែន អូសបន្ថែមនៅខ្សែកាបអុបទិចដែលមានប្រវែងជាង១៨០០០km ។ បន្ថែមពីនេះទៅទៀតក្រុមហ៊ុនបានបន្តការថែរក្សានិងថែទាំគុណភាពបណ្តាញបានយ៉ាងល្អប្រសើរ។

          គួរបញ្ជាក់ថាមិនត្រឹមតែមានសេវាកម្មល្អប៉ុណ្ណោះទេមិត្តហ្វូនបានបង្កើតនូវកម្មវិធីជាច្រើនទៀតដើម្បីផ្តល់នូវរង្វាន់លើកទឹកចិត្តចំពោះអតិថិជនរបស់ខ្លួនដែលបានគាំទ្រនិងបានបានចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិព្រមទាំងរួមចំណែកជាមួយក្រសួងអប់រំយុវជននិងកីឡាលើកស្ទួយដល់វិស័យកីឡានៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍន៍ធនធានមនុស្សដោយបានធ្វើការសហការជាមួយក្រសួងអប់រំយុវជននិងកីឡាធ្វើសកម្មភាពជាច្រើន។ ដូចជាចូលរួមឧបត្ថម្ភធំជាងគេការប្រកួតជ្រើសរើសជើងឯកផ្នែកWord excel power pointនៅទូទាំងប្រទេស ដើម្បីជ្រើសរើសរកយុវជនមានសមត្ថភាពលើវស័យបច្ចេកវិទ្យា​ពត៌មានវិទ្យា។

          ការចូលរួមឧបត្ថម្ភនេះបានបង្ហាញថាក្រុមហ៊ុនមិនមែនគិតតែពីផលចំណេញនោះទេគឺក្រុមហ៊ុនមានទំនួលខុលត្រូវក្នុងវិស័យអប់រំព្រោះថាវិស័យអប់រំជាវិស័យមួយមានសារៈសំខាន់បំផុតសំរាប់ប្រទេសមួយ។ ប្រទេសជាតិមួយមានការរីកចំរៀនវាអាស្រ័យទៅលើការអប់រំ។ បើការអប់រំមានគុណភាពធនធានមនុស្សប្រទេសនោះក៏មានគុណភាពប្រទេសក៏មានការជឿនលឿនទៅតាមនោះដែរ។ ទសន្សវិស័យក្រុមហ៊ុនមិត្តហ្វូនចំពោះការអប់រំនេះមិនឈប់ត្រឹមនេះទេក្រុមហ៊ុននឹងបន្តការឧបត្ថម្ភក្នុងវិស័យអប់រំជាបន្តទៀតដើម្បីពង្រឹងវិស័យអប់រំ វិស័យពត័មានវិទ្យាដល់និស្សិតដើម្បីដើម្បីចូលករួមចំណែកជាមួយក្រសួងអប់រំក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពគុណភាព សមស្របទៅតាមទីផ្សារការងារ។ ដូចនេះក្រុមហ៊ុនសូមលើកទឹកចិត្តដល់យុវជនកម្ពុជាក្នុងការខិតខំស្វះស្វែងរកចំណេះដឹងតាមកម្មវិធីផ្សេងៗដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យមានសមត្ថភាព។