ព័ត៌មាន

ផ្លាស់ប្តូរឯកសាររបស់អ្នកទៅជាឯកសារ​ឌី​ជិថ​លជាមួយនិងMimoto SmartPen ​ (វីដេអូ)

image

ប្រសិនបើ​អ្នក​គឺ​កំពុងតែ​ស្វែងរក​នូវ​វិធីសាស្ត្រ រឺក៏​មធ្យោបាយ​ដើម្បី​ផ្ទេរ​នូវ​ការសរសេរ​នៅ​ផ្ទៃ​ក្រដាស់ រឺ ពង្រាង​ណាមួយ​ទៅជា​ឯកសារ​ឌី​ជិថ​ល( digital document)  ឥឡូវនេះ​ឧបករណ៍​ថ្មី​ដែលជា​ប្រភេទ​ប៊ិច​ឆ្លាត​ម៉ូ​ដែល Mimoto SmartPen អាចជួយ​អ្នក​បាន។

ឧបករណ៍​ថ្មី​ម៉ូ​ដែល Mimoto SmartPen គឺ​បាន​ផលិតផល​របស់​ក្រុមហ៊ុន Mimoto Techដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Philadelphia សហរដ្ឋអាមេរិក US។ ហើយ​ឧបករណ៍​នេះ​គឺជា​ឧបករណ៍ smartpen ដំបូង​របស់​ពួកគេ​ដែល​ត្រូវបាន​ឌី​ស្សាញ​ឡើង​ដើម្បី​កត់ត្រា​នូវ​ការសរសេរ​ដោយ​ដៃ​ផ្ទាល់ ប៉ុន្តែ​ផងដែរ​វា​បាន​ផ្តល់អោយ​អ្នកប្រើប្រាស់​នូវ​សមត្ថភាព​ក្នុងការ​ប្រើ​វា​ជា touchscreen stylus។

ឧបករណ៍ Mimoto SmartPen គឺអាច​ប្រើ​បាន​ទាំង​ឧបករណ៍​ដែល​ដំណើរការ​ដោយ Android និង iOS ក៏ដូចជា​ប្រភេទ touchscreen monitors ដែល​អនុ​ញ្ញា​ត្តិ​អោយ​អ្នកប្រើប្រាស់​ធ្វើការ​គ្រប់គ្រង​ហ្គេម និង កម្មវិធី​ផ្សេងទៀត​នៅលើ​កុំ​ព្យូ​រ​ទ័​របា​ន​យ៉ាង​ស្រួល។ ខាងក្រោម​នេះ​គឺជា​វីដេអូ​ដែល​និង​បង្ហាញ​ពី​សកម្មភាព​ជាច្រើន​ទៀត និង លក្ខណៈពិសេស​របស់​វា៖

ប្រភព៖  Kickstarter