ទូរស័ព្ទស្មាតហ្វូនម៉ូដែល Samsung Galaxy Alpha គឺជាស្មាតហ្វូនមួយដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទាំងវាមិនទាន់បានដាក់លក់នៅលើទីផ្សារផងនោះ។ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេឌីស្សាញឡើងដោយមានលក្ខណៈខុសប្លែកពីម៉ូដែលមុនៗដែរ។
នាពេលកន្លងទៅឧបករណ៍នេះត្រូវបានបែកធ្លាយនូវរូបភាពមួយចំនួន។ ជាមួយគ្នានេះដែរ ថ្មីៗនេះមានរូបភាពបែកធ្លាយមួយចំនួនបន្ថែមទៀតពី Samsung Galaxy Alpha នេះដែលវាត្រូវបានគេដាក់បង្ហាញនៅលើបណ្តាញ internet។
រូបភាពបែកធ្លាយថ្មីៗទាំងនេះគឺបានបង្ហាញថាវាគឺមានពណ៌សស្រស់ស្អាតនិងមានការរចនាឡើងដោយមានលោហធាតុនៅផ្នែកជុំវិញដូចដែលបានបង្ហាញក្នុងរូបភាពស្រាប់។ បន្ថែមទៅទៀតនោះវាត្រូវបានគេនិយាយផងដែរថាវាត្រូវបានគេឌីស្សាញឡើងដោយបំពាក់មកជាមួយនិងលក្ខណៈសម្បត្តិល្អនិងជាបច្ចេកវិទ្យាបំផុត( top-of-the-line specifications)។
Samsung Galaxy Alpha មានអេក្រង់ទំហំ 4.8 អ៊ីងដែលមាន resolution កម្រិត1280 x 720 ភិចស៊ែល, Exynos 5433 chipsetដឺលមាន 64-bit ពីក្រុមហ៊ុន Samsung អង្គចងចាំទំហំ 2GB នៃ RAM, ទំហំនៃការផ្ទុកក្នុងម៉ាស៊ីន 32GB , កាមេរ៉ាក្រោយទំហំ 12MP សម្រាប់ចាប់យករូបភាពនិងវីដេអូ ក៏ដូចជាកាមេរ៉ាមុខទំហំ 2MP , Mali-T624 GPU និងដំណើរការលើប្រព័ន្ធប្រតិបត្តិការប្រភេទ Android 4.4.2 Kitkat ។
ចំពោះកាលបរិច្ឆេទនៃការដាក់បង្ហាញនៃម៉ូដែលនេះ គឺត្រូវបានគេនិយាយថានៅថ្ងៃទី13 ខែសីហានេះក្នុងព្រឹត្តិការណ៍សន្និសិទកាសែតមួយ៕
ប្រភព៖ GforGames