ព័ត៌មាន

ព្រឹត្តិការណ៍ Samsung Unpacked Event គ្រោងនិងប្រារព្ធនៅថ្ងៃទី​ 3 ខែកញ្ញានេះ​

image

កាលពីពេលថ្មីៗនេះ យើង​បាន​លឺដំណឹង​ថា​ក្រុមហ៊ុន Samsung និង​កំណត់​ថ្ងៃ​នៃ​ប្រារព្ធ​ព្រឹត្តិការណ៍​មួយ​របស់ខ្លួន​នៅ​ខែកញ្ញា​ថ្ងៃទី 3 ដែល​ក្នុង​ព្រឹត្តិការណ៍​នេះ​ក្រុមហ៊ុន​និង​ធ្វើ​ការដាក់​បង្ហាញ​នូវ​ផលិតផល​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Samsung Galaxy Note 4 ក៏ដូចជា Gear smartwatch របស់ខ្លួន។

យោងតាម​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា Korean OEM បានធ្វើកា បញ្ជាក់ថា​ព្រឹត្តិការណ៍   Samsung Unpacked គឺកំណត់​យក​ថ្ងៃទី03ខែកញ្ញា​គឺ​មុន​ប៉ុន្មាន​ថ្ងៃ​នៃ​ការចាប់ផ្តើម​ព្រឹត្តិការណ៍  IFA 2014ក្នុង​ការដាក់​បង្ហាញ​នូវ​ផលិតផល​របស់ខ្លួន។ ហើយ​ព្រឹត្តិការណ៍​នេះ​និង​ចាប់ផ្តើម​នៅ​ម៉ោង  2PM។ ជាមួយគ្នា​នោះដែរ ក្រុមហ៊ុន​Samsung រំពឹងទុក​ថា​និង​ធ្វើ​ការដាក់​បង្ហាញ​នូវ​ផលិតផល​របស់ខ្លួន ដូចជា Samsung Galaxy Note 4  និង​ផលិតផលផ្សេងៗទៀត។ចំពោះ​ម៉ូ​ដែល Samsung Galaxy Note 4  គឺ​ត្រូវបាន​គេ​និយាយថា​ជា​ផលិតផល​ដ៏​សំខាន់​សម្រាប់ Korean OEM។

image

ស្មា​ត​ហ្វូ​ន​ដែល​មិនទាន់បាន​បង្ហាញខ្លួន Galaxy Note 4  មាន​អេក្រង់​ទំហំ 5.7 អ៊ីង resolution កម្រិត 2560 x 1440 ភិ​ច​ស៊ែ​ល,អង្គ​ប្រតិបត្តិការ​ប្រភេទ quad-core Snapdragon 805 / Exynos 5433 64-bit chipset, អង្គ​ចងចាំ​ទំហំ 3GB នៃ RAM, ទំហំ​នៃ​ការផ្ទុក 32GB,រន្ធ microSD card សម្រាប់​ទំហំ​បន្ថែម,កាមេរ៉ា​ទំហំ 12MP ជាមួយនិង​បច្ចេកវិទ្យា image stabilization សម្រាប់​ចាប់យក​រូបភាព និង វីដេអូ និង ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ Android 4.4 KitKat។

ប្រភព៖  Android Authority