ព័ត៌មាន

Roccat Skeltr Gaming Keyboard ផ្តល់ភាពសប្បាយក្នុងការលេងហ្គេម

image

ថ្មី​នេះ​ក្រុមហ៊ុន Roccat  បានធ្វើ​ការដាក់​បង្ហាញ​នូវ​ឧបករណ៍​ថ្មី​មួយ​របស់ខ្លួន​ដែល​ទើបតែ​បាន​បង្កើត​ដែលជា​ប្រភេទ​ឧបករណ៍​សម្រាប់​លេង​ហ្គេម(gaming keyboard) មាន​ឈ្មោះថា  Roccat  Skeltr។ ឧបករណ៍​ថ្មី​នេះ​អាចអោយ​អ្នកប្រើប្រាស់​ដំណើរការ​បញ្ចូល​គ្នា​ទៅ​និង​ឧបករណ៍​ស្មា​ត​ហ្វូ​ន​ដើម្បី​បន្ថែម​នូវ​មុខងារ និង កម្មវិធី​បន្ថែមទៀត។

 Roccat Skeltr gaming keyboard និង​កម្មវិធី​ដែល​អម​មកជា​មួយ​វា អាច​អនុ​ញ្ញា​ត្តិ​អោយ​អ្នកប្រើប្រាស់​ធ្វើការ​ភ្ជាប់​ទៅកាន់​បាន​ទាំង​ឧបករណ៍​ស្មា​ត​ហ្វូ​ន និង keyboard តាមរយះ​បច្ចេកវិទ្យា Bluetooth ហើយ​ការភ្ជាប់​នេះ​អ្នក​អាច​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​អ្នកធ្វើកា​ជា​អេក្រង់​ទី​ពីរ។

ផងដែរ Roccat ក៏បាន​ធ្វើការ​ដាក់​បង្ហា​ញ​នូវ Nyth gaming mouse ថ្មី​មួយទៀត​ដែរ ហើយ​វា​ក៏​អាច​ប្រើ​ជាមួយនិង gaming keyboard នោះដែរ។ សម្រាប់​ពត៌មាន​លម្អិត លក្ខណៈសម្បត្តិ និង តម្លៃ​ចំពោះ​ឧបករណ៍ keyboard និង mouse និង​ត្រូវបាន​ប្រកាស់​ដោយ​ក្រុមហ៊ុន Roccat នៅ​សប្តាហ៍​ក្រោយនេះ៕

image

image

ប្រភព៖  Roccat