ព័ត៌មាន

Xiaomi Redmi Note 4G LTE ដាក់លក់​ក្នុងតម្លៃ​ត្រឹមតែ $162 ប៉ុណ្ណោះ

image

ជាមួយនិង​ការដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​ដែលមាន​ឈ្មោះថា Xiaomi Mi4 កាលពីខែមុន ក្រុមហ៊ុន Xiaomi ផងដែរ​ក៏បាន​ធ្វើការ​ប្រកាស់​នូវ​ជំនាន់​ថ្មី​នៃ​ឧបករណ៍​ថេ​ប្ល៊េ​តរបស់​ខ្លួន​មួយ​នៅក្នុង​ប្រទេស​ចិន​ដែលមាន​ឈ្មោះថា  Xiaomi Redmi Note 4G ដែល​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ  999 RMB ប្រហែលជា $162។

ដោយ​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ​ធំ​ល្មម​កសាក​សម​ក្នុងការ​ប្រើប្រាស់  5.5 អ៊ីង 720p HD screen  ថេ​ប្ល៊េ​ត​ម៉ូ​ដែល Redmi Note 4G LTEត្រូវបាន​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ ជាមួយនិង TDD-LTE band របស់​ចិន។

Xiaomi Redmi Note 4G មាន​ទម្ងន់​ត្រឹមតែ 10 ក្រាម​ដែល​ស្រាល​ជាង​ជំនាន់​មុន និង​មាន​អេក្រង់​ទំហំ  5.5 អ៊ីង​និង​គ្រប់គ្រង​ដំណើរការ​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ Qualcomm Snapdragon 400 1.6GHz processor ជាមួយនិង​អង្គ​ចងចាំ​ទំហំ 2GB នៃ RAM។

ចំពោះ​លក្ខណៈ​ផ្សេងទៀត​ដែលមាន​នៅលើ Xiaomi Redmi Note រួមមាន​កាមេរ៉ា​ក្រោយ​ទំហំ 13 មេ​ហ្កា​ភិ​ច​ស៊ែ​ល កាមេរ៉ា​មុខ​ទំហំ  5 មេ​ហ្កា​ភិ​ច​ស៊ែ​ល និង​មាន​ថាមពល​ថ្ម​កម្រិត 3100mAh ៕

image

ប្រភព៖  Weibo  :  TNW