បន្ទាប់ពីមានការពេញនិយមទៅលើឧបករណ៍ពាក់ដៃដែលជួយតាមដានសកម្មភាពប្រចាំថ្ងៃ និង សុខភាពរបស់មនុស្សផងនោះ( fitness tracker) ថ្មីៗនេះដែរមានឧបករណ៍ពាក់ដៃថ្មីមួយទៀតដែលបានដាក់លក់ក្នុងតម្លៃថោកសមរម្យដែលមានឈ្មោះថា Movo Wave ដែលតម្លៃកាម្ម៉ង់ទុកមុនត្រឹមតែ $29 ប៉ុណ្ណោះដែលអាចជួសន្សំសំចៃច្រើនបើប្រៀបធៀបទៅឧបករណ៍ពាក់ដៃដ៏ទៃទៀតដែលបានដាក់លក់នៅលើទីផ្សារដែលមានតម្លៃពី $100 ឡើងទៅ។
ឧបករណ៍ពាក់ដៃ Movo Wave នេះត្រូវបានបង្កើតឡើងដើម្បីផ្តល់អោយអ្នកប្រើប្រាស់នូវការតាមដានពីសកម្មភាពប្រចាំថ្ងៃ កត់ត្រានូវចំនួនជណ្តើរ រយះចម្ងាយនៃការធ្វើដំណើរ និង ចំនួនកាឡូរីដែលត្រូវបានបំផ្លាញថែមទៀតផង។
ចំពោះកម្មវិធីដែលបានអមមកជាមួយវាគឺអាប្រើបានទាំងប្រព័ន្ធដំណើរការប្រភេទ Android និង iOS ។ អ្នកប្រើប្រាស់ Movo Wave អាចធ្វើការតាមដាន និង បង្ហាញនូវសកម្មភាពប្រចាំថ្ងៃរបស់ពួកគេបានដោយងាយស្រួល។ ខាងក្រោមនេះគឺជាវីដេអូដែលបង្ហាញពីលក្ខណៈ និង មុខងារផ្សេងទៀតដែលមាននៅលើឧបករណ៍ពាក់ដៃមួយនេះ។
បច្ចេកវិទ្យាថ្មីនេះនិងអាចជួយអោយលោកអ្នកមានការតាមដាននូវសកម្មភាពនិងសុខភាពរបស់អ្នកបានដោយស្រួលដែលជាហេតុជួយអោយអ្នកមានសុខភាពល្អ៕
ប្រភព៖ Tech Crunch