ការUpdateថ្មីនៃ​Yahoo Mail App សម្រាប់ iOS​បាន​បង្កើននូវសមត្ថភាពក្នុងការ​ Search និងលក្ខណៈថ្មីជាច្រើនទៀត

image 

ថ្មីៗនេះ​ក្រុមហ៊ុន Yahoo បានធ្វើការ​ដាក់បញ្ចូល​នូវ​ការ update សម្រាប់​កម្មវិធី Mail app ទៅលើ​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ iOS ដែល​ការ update នេះ​បាន​នាំយកមក​នូវ​លក្ខណៈប្លែកៗ ល្អៗជាច្រើន និង មានដំណើរ​ការ​លឿន​ជាង​ម៉ូ​ដែល​ជំនាន់​មុន។

ការ update ចុងក្រោយ​នេះ​បាន​ផ្តល់អោយ​អ្នកប្រើប្រាស់​ជាមួយ​នូវ​លក្ខណៈ​ រូបរាង​ថ្មី ដែល​ផ្តល់អោយ​អ្នកប្រើប្រាស់​នូវ​ពត៌មាន​ទាន់​ហេតុការណ៍​និង​ពេលវេលា​ជាក់លាក់ ក្នុង​ល្បឿន​លឿន​នៃការ​ដំណើរការ​និង​bug fixes។ ហើយ​ការ update នេះ​គឺអាច​ប្រើ​បាន​ជាមួយនិង​ឧបករណ៍​ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 OS។

ចំពោះ​ការណែនាំ​ទៅលើ​ការ​Updateចុងក្រោយ​នៃ Yahoo Mail appសម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន iPhone និង iPad ចាប់​ដាក់អោយ​ប្រើប្រាស់​ចា​ប់​ពីថ្ងៃ​នេះ​តទៅ ចំណែក​ការដាក់អោយ​ប្រើប្រាស់​ចំពោះ​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android វិញ​គឺ​និង​ដាក់អោយ​ប្រើប្រាស់​នៅ​សប្តាហ៍​ក្រោយ។ ដូច្នេះ​រាល់​ពត៌មាន​សំខាន់​ទាំងអស់​គឺ​ស្ថិតនៅលើ​ចុង​ម្រាមដៃ​របស់​អ្នក។ ហើយ​ការ Update នេះ​គឺ​ត្រូវបាន​រចនា​ឡើង​ដោយ​ផ្អែកទៅលើ​លក្ខណៈ​សម្ម​ញ្ញ​ធម្មតា​និង​ងាយស្រួល​ដោយ​រួមបញ្ចូល​នូវលក្ខណៈផ្សេងៗដែល​ស្រដៀង​ទៅ​និង Yahoo Mail ដែរ​និង​លក្ខណៈ​ថ្មី​ផ្សេងទៀត​ដូចជា  one-tap ដែល​ដំណើរការ​ដើម្បី​ធ្វើ​ការងារ​សម្រាប់​ខ្លួនឯង​ផ្ទាល់ ពត៌មាន​ពិត​សម្រាប់​ខ្លួនឯង​ដែល​សំខាន់​សម្រាប់​អ្នក។

បន្ថែម​ទៅទៀត​នោះ​វា​ក៏បាន​ដាក់បញ្ចូល​នូវ​លក្ខណៈ​ងាយស្រួល​ក្នុងការ​ស្វែងរក​និង​បង្កើន​នូវ​ល្បឿន​ក្នុងការ​ស្វែងរក​អោយ​អ្នកប្រើប្រាស់​ស្វែងរក​នូវ​ឈ្មោះ​មនុស្ស​នូវក្នុង inbox របស់​ពួកគេ។ ក្រុមហ៊ុន Yahoo ក៏បាន​ធ្វើការ​ពិពណ៌នា​ផងដែរ​ថា “នៅពេលដែល​អ្នកប្រើប្រាស់​ចាប់ផ្តើម​វា​នូវ​ឈ្មោះ​ន​ណា​ម្នាក់ នោះ Yahoo Mail និង​ផ្តល់អោយ​អ្នក​នូវ smart search — ដែល​រួមបញ្ចូល​នូវ​លក្ខណៈ​ងាយស្រួល​ដោយ​បង្ហាញ​ទាំង​ឈ្មោះ​មនុស្ស និង សារ — ដើម្បី​ជួយ​អោយ​អ្នកប្រើប្រាស់​ងាយស្រួល​ក្នុងការ​ស្វែងរក” នេះ​គឺជា​បំលាស់ប្តូរ​ដែល​បានដាក់​បញ្ចូល​នៅក្នុង​ការ​Upadate នេះ៖

ចំពោះ iPhone iOS7+  Yahoo Mail app គឺ​បាន​បង្កើន​នូវ​ពត៌មាន​ថ្មី ,លក្ខណៈ​និង​ល្បឿន​ក្នុងការ​ស្វែងរក( search)និង​បង្ហាញ​នូវ​ពត៌មាន​ទាក់ទង​និង​អាកាសធាតុ, កីឡា, Bug fixes និង​ពត៌មានផ្សេងៗទៀត​ដែល​ចង់ដឹង។

ប្រសិនបើ​អ្នក​គឺជា​អ្នកប្រើប្រាស់​Yahoo Mail appនៅលើ​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS សូម​ចូលទៅ​កាន់  App Store  នោះ​អ្នក​និង​អាច​ធ្វើការ​updateទៅលើ  app បាន​ហើយ។ តែ​ចំពោះ​អ្នកប្រើប្រាស់ Yahoo Mail appនៅលើ​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android អ្នក​អាច​ដំណើរការ Updateវា​បាន​នៅ​សប្តាហ៍​ក្រោយ៕

ប្រភព៖  Yahoo

 

Leave a Reply

Your email address will not be published. Required fields are marked *