Z2 Xperia Tablet រចនាមកជាមួយរាងស្លីម និងមានគុណភាពធន់នឹងទឹក ។ វាមានកម្រាស់ត្រឹមតែ 6.4 ស្តើង ភ្ជាប់មកជាមួយបច្ចេកវិទ្យា IPS បំពាក់មកជាមួយអេក្រង់ទំហំ 10.1 អ៊ីង Full HD មាន Chip ប្រភេទ 801 Snapdragon រួមទាំងមានអង្គចងចាំ 3 GB (RAM) និងមានសមត្ថភាពថ្ម 6000 mAh ។ សូមបញ្ចាក់ថា ម៉ូដែលនេះបានបំពាក់ប្រព័ន្ធប្រត្តិបត្តិការ Android 4.4 KitKat។

Galaxy Tab S មានប្រវែង 6.6 មីលីពម៉ែត បំពាក់មកជាមួយអេក្រង់ពីរប្រភេទ ទំហំ 8.4 អ៊ីង និងទំហំ 10.5 អ៊ីង។ ម៉ូដែលទាំងពីរនេះមានសមត្ថភាពពិសេស ជាមួយនឹងគុណភាពខ្ពស់។

Surface Pro 3 អាចថាជា Tablet ឬជាកុំព្យូទ័រយួរដៃដែលរចនាមកមានរាងស្តើងប្រើប្រព័ន្ធខួរក្បាល Type Cover Keypad។ Surface Pro 3 បានរចនាអមមកជាមួយប៊ិចពណ៌ស្វាយ និងអាចប្រើប៊ូតុងចំនួនពីរដងលើកម្មវិធី OneNote ដើម្បី Screenshots។
Memo Pad 8 បានភ្ជាប់កម្មវិធី Asus Splendid ដើម្បីបង្កើនចំណាប់អារម្មណ៍ ជាមួយនឹងតម្លៃសមរម្យត្រឹមតែ 199 ដុល្លារ ។
Transformer Book Trio ផលិតផលថ្មីរបស់ Asus ជាប្រភេទ “hybrid”មានលក្ខណៈពិសេសជាមួយនឹងប្រព័ន្ធប្រត្តិបត្តិការ Windows និង Android ។
ប្រភព៖ VN