ព័ត៌មាន

Samsung ជែង Appleនឹងមានការកក្រើកក្នុងខែកញ្ញា

ក្នុងខែកញ្ញា គឺជាខែដែលកក្រើកបំផុតជាមួយនឹងការបញ្ចេញផលិតផលដ៏ល្បីចំនួនពីរមកពីក្រុមហ៊ុនចំនួនពីរផ្សេងគ្នា។ ថ្មីៗនេះ តាមប្រភពពត៌មាន Recodeរួមទាំងពត៌មានផ្លូវការមួយលើគេហទំព័រ Apple បានប្រកាសពីកាលបរិច្ឆេទដាក់បង្ហាញ  iPhone ថ្មី។ ការបង្ហាញដ៏កក្រើក ដែលអតិថិជនបានទន្ទឹងរង់ចាំនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី 09 ខែកញ្ញា។

image

ប៉ុន្តែស្របពេលជាមួយគ្នានេះដែរក្រុមហ៊ុន Samsung បានរូតបង្ហាញមុនក្រុនហ៊ុន Apple ។ ក្រុមហ៊ុន Samsung នឹងបង្ហាញផលិតផលដ៏អស្ចារ្យរបស់ខ្លួននៅថ្ងៃទី​ 03 ខែកញ្ញា។ ការបង្ហាញផលិតផលទាំងពីរនេះគឺប្រព្រឹត្តទៅនៅសាល IFA 2014 នៅប្រទេសកូរ៉េ ដែលជាវេទិការពិសេស។ សង្ឃឹមថា ការដាក់បង្ហាញផលិតផលទាំងពីរនេះពិតជាអាចយកឈ្នៈក្រុមហ៊ុន Sony ដែលបានបង្ហាញកាលពីដើមឆ្នាំឬយ៉ាងណា សូមរង់ចាំតាមដានបន្តទៀត។

ប្រភព៖ VN