ព័ត៌មាន

Galaxy Note Pro 12.2 រកបាននៅលើវ៉ិបសាយ ebay

បើអ្នកដើរមើលផលិតផលរបស់ Samsung នោះអ្នកប្រាកដជាគិតថាវាគួឱ្យពេញចិត្ត។ ម៉ូដែលនេះបានដាក់លក់ជាផ្លូវការនៅលើគេហទំព័រ eBay ។ អ្នកអាចកម្មង់ទិញបានជាមួយនឹងការកំណត់តម្លៃជូនពិសេសត្រឹមតែ 429.99 ដុល្លារ។

សម្រាប់អ្នករស់នៅសហរដ្ឋអាមេរិចវិញ មានការផ្តល់ជូនសេវាកម្មដឹកជញ្ចូនពិសេសឥតគិតថ្លៃ។ Galaxy Note Pro 12.2 គឺជាម៉ូដែលថ្មីចុងក្រោយបំពាក់មកជាមួយអេក្រង់ទំហំ 12.2 អ៊ីង គុណភាពបង្ហាញ LCD 2560×1600 ប្រើប្រព័ន្ធប្រត្តិបត្តិការ Android 4.4 អមមកជាមួយប៊ិចដ៏ស្រស់ស្អាត S Pen។

image

 

ម៉ូដែលនេះភ្ជាប់មកជាមួយទំហំផ្ទុកទិន្ន័យ 32GB ថែមទាំងមានកាត MicroSD Slot មានល្បឿន 1.9GHz ជាមួយប្រព័ន្ធដំណើរការ Exynos 5 Octa និងមានអង្គចងចាំទំហំ3GB ( RAM)។

ប្រភពៈ Samsung