ព័ត៌មាន

ប្រត្តិបត្តិការ iOS 8អណ្តែតលើ iPhone 6 គួរឱ្យភ្ញាក់ផ្អើល

ពត៌មានពាក់ព័ន្ធនឹង iPhone 6 ចេញមិនអស់មិនហើយតាំងពីពីរខែមុនការបង្ហាញប៉ុន្តែនៅមិនទាន់ចប់ល្គឹកណាផលិតផលនេះមិនទាន់ដាក់បង្ហាញជាផ្លូវការ។

យោងតាមប្រភពពត៌មាន TMZ  បានឱ្យដឹងថា  ថ្ងៃនេះលេចចេញរូបភាពថ្មីពាក់ព័ន្ធនឹងម៉ូដែលនេះ ដោយឃើញកម្មវិធីលើទូរស័ព្ទប្រើប្រព័ន្ធប្រត្តិបត្តិការ iOS 8 គួរឱ្យភ្ញាក់ផ្អើល។

image

លំដាប់លំដោយនៃការរៀបចំកម្មវិធី កម្រិតបង្ហាញច្បាស់ៗ   ងាយស្រួលប្រើប្រាស់    មិនស្មុគស្មាញ មានល្បឿន និងដំណើរការល្អជាងមុន គឺជាសមត្ថភាពពិសេសបានមកពី ប្រព័ន្ធប្រត្តិបត្តិការ iOS 8

មានពត៌មានមុនប្រភពពត៌មាន TMZ នេះបានបង្ហាញពីលក្ខណៈពិសេសរបស់វាជាច្រើនមិនអស់មិនហើយទាំងការរចនា ទាំងការភ្ជាប់ ហើយថែមទាំងបង្ហាញពីការបង្កើនគុណភាពកាមេរ៉ា។

ប្រភព៖TechRA