ព័ត៌មាន

វិធីសាស្ត្រក្នុងការបង្កើត Bootable USB Drives និង SD Cards សម្រាប់គ្រប់ប្រព័ន្ធប្រតិបត្តិការទាំងអស់

ជាការពិតណាស់ លោកអ្នកពិតជាមានជម្រើសជាច្រើនសម្រាប់តម្លើង Bootable សម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នក ។ អ្នកគ្រាន់តែទាញយកនូវ File ISO បន្ទាប់មក Burn វាទៅក្នុង CD ឬ DVD របស់លោកអ្នក ។ តែពេលនេះ លោកអ្នកក៏អាចប្រើប្រាស់នូវ USB របស់លោកអ្នកដើម្បីធ្វើការចម្លង Files ចេញពី ISO DISC Image សម្រាប់ដាក់នៅលើ USB របស់លោកអ្នក ។ បន្ទាប់មក USB Drives របស់លោកអ្នកនឹងក្លាយទៅជា Bootable USB Drive ឬ SD Card ។

image

ការទាញចេញពីប្រព័ន្ធប្រតិបត្តិការ LINUX ISO

លោកអ្នកអាចចូលទៅបង្កើត Bootable Linux USB Drives ដោយលោកអ្នកប្រើប្រាស់នូវកម្មវិធី USB Universal Installer ។ បន្ទាប់មក Make Startup Disk Tool ដែលមានមុខងារសម្រាប់បង្កើត Bootable USB Drives ។

 image

ការទាញចេញពី IMG File
សម្រាប់ប្រព័ន្ធប្រតិបត្តិការខ្លះបានផ្តល់នូវ IMG File ជំនួសឲ្យ ISO File ។ IMG File គឺជា Raw Disk Image ដែលត្រូវការសម្រាប់សរសេរដោយផ្ទាល់ទៅលើ USB Drive ។

លោកអ្នកអាចប្រើប្រាស់កម្មវិធី Win32 Disk Imager ដើម្បី Write នូវ File ទៅកាន់ USB Drive ឬ SD Card របស់លោកអ្នក ។ នៅពេលដែលលោកអ្នកទាញយក IMG File ទៅដាក់នៅលើ Drive របស់លោកអ្នក នោះទិន្នន័យរបស់លោកអ្នកនឹងត្រូវលុបចោល ។

 image

Linux Users ក៏អាចប្រើប្រាស់នូវ dd Command ដោយផ្ទាល់ដើម្បី Write នូវ IMG Files ទៅកាន់ Removable Device របស់អ្នកបានផងដែរ ។

 image

បន្ទាប់មកធ្វើការជំនួសនូវ /home/user/file.img ជាមួយនឹងទីតាំង IMG File នៅលើប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នក ។

 image

ការទាញចេញពី Windows 7 ISO

លោកអ្នកក៏អាចប្រើប្រាស់នូវកម្មវិធី Windows 7 USB/ DVD Download Tool ដើម្បីបង្កើតនូវ Bootable Drives សម្រាប់ដម្លើង Windows 7 បានផងដែរ ។

 image

លោកអ្នកត្រូវតែមាន ISO File, USB Flash Drive និង Tools សម្រាប់បង្កើត Bootable Drive ។

 image

ការទាញចេញពី Windows 8 ឬ 8.1 Product Key

ប្រសិនបើលោកអ្នកមាន Windows 8 ឬ Windows 8.1 Product Key នោះលោកអ្នកអាចបង្កើត Bootable USB Drive តាមរយៈ Upgrade Windows With only a Product Key នោះលោកអ្នកនឹងទទួលបាននូវ Wizard សម្រាប់ណែនាំជាក់ជាមិនខាន ។

 image

ការប្រើ DOS

លោកអ្នកក៏អាចប្រើប្រាស់កម្មវិធី Rufus Tool ដើម្បីបង្កើតនូវ Bootable DOS USB Drive បានផងដែរ ។

 image

ការទាញចេញពី MAC OS X Installation Files

ប្រសិនបើលោកអ្នកចង់បង្កើត Bootable Drive ជាមួយនឹង Mac OS X អ្នកត្រូវទាញយកនូវ OS X ចុងក្រោយចេញពី Mac App Store និងប្រើប្រាស់នូវ DiskMaker X Tool ។ បន្ទាប់មកអ្នកក៏អាចប្រើប្រាស់នូវ Boot Camp ដើម្បីបង្កើត Bootable USB Drive បានផងដែរ ។

 image

អ្វីដែលយើងបានរៀបរាប់ខាងលើនេះសុទ្ធតែជា Tools ដែលមានសារៈសំខាន់ និងពេញនិយមបំផុតសម្រាប់បង្កើត Bootable USB Drive ។

image