ព័ត៌មាន

ម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung កំណត់ថ្ងៃបង្ហាញក្រោយក្រុមហ៊ុន Apple

ស្មាតទូរស័ព្ទ Samsung Galaxy Alpha ត្រូវបានគេទទួលស្គាល់ថាជាម៉ូដែលថ្មីទាន់សម័យ និងពេញនិយមបំផុត។ ក្រុមហ៊ុន Samsung បានប្រកាសថា​នឹងបង្ហាញនៅថ្ងៃទី 12 ខែកញ្ញានៅរោងចក្រកូរ៉េ។

ក្នុងកំឡុងថ្ងៃបង្ហាញនេះ គឺជាថ្ងៃបង្ហាញដែលប្រព្រឹត្តទៅបន្ទាប់ពីមានការដាក់បង្ហាញម៉ូដែល iPhone 6 បានចំនួនបីថ្ងៃ។

image

ម៉ូដេលថ្មី Galaxy Alpha រចនាឡើងមានអេក្រង់ទំហំ 4.7-អ៊ីង 720p មានប្រព័ន្ធដំណើរការខួរក្បាល Octa-core (ល្បឿន 1.8GHz quad + 1.3GHz quad) មានអង្គចងចាំទំហំ 2GB (RAM) និងមានកាមេរ៉ាទំហំ 12MP ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.4.4 KitKat និងមានសមត្ថភាពថ្ម  1860mAh ។

ប្រភព៖Samsung