ព័ត៌មាន

Samsung បានសម្រេចស្មាតនាឡិការពីគ្រឿងទៀត

ក្រុមហ៊ុន Samsung ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនឆ្នើមមួយក្នុងការផលិតស្មាតទូរស័ព្ទ។ មិនត្រឹមតែប៉ុណ្ណោះពេលនេះក្រុមហ៊ុន Samsung បានបង្កើតផលិតផលថ្មីជាប្រភេទស្មាតនាឡិការដៃដើម្បីពង្រីកកិត្យានុភាពបន្ថែមលើផលិតផលរបស់ខ្លួន។

តាមប្រភពពត៌មានSamMobile បានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងបង្ហាញនាឡិការចំនួនពីរប្រភេទ មួយជាប្រភេទនាឡិការមានរាងមូល មួយទៀតជាប្រភេទនាឡិការអាចដាក់ស៊ីមប្រើបាន។

image

ស្មាតនាឡិការ Gear Solo មានពាក្យចចាមអារាមមុនស្មាតនាឡិការប្រើស៊ីមបាន ដំណាលគ្នានឹងពាក្យចចាមអារាមរបស់ស្មាតនាឡិការ Samsung Gear 3 មុនពេលមានពាក្យចចាមអារាមពាក់ព័ន្ធនឹងម៉ូដែល Galaxy Note 4 មួយសប្តាហ៍។

ម៉ូដែល Gear 3 មានរាងស្ទើជាចតុកោណ តែគុណសម្បត្តិពិសេស ហើយរាងកោងជាងម៉ូដែលSamsung Gear Fit. បន្តិច។ ប៉ុន្តែពុំមានពត៌មានលំអិតណាមួយចេញមកបញ្ចាក់ពីម៉ូដែលប្រើស៊ីមបាននោះទេ។

ប្រភពៈ SamMobile