ព័ត៌មាន

Samsung Galaxy Note 4 ពង្រឹងគុណភាពស្កែនម្រាមដៃបន្ថែម

ក្រុ​មហ៊ុន Samsung បានបន្ថែមបច្ចកវិទ្យាថ្មីដោយការស្កែនម្រាមដៃតាំងពីម៉ូដែល Galaxy S5 បានផលិត។ សម្រាប់ម៉ូដែលថ្មី​Galaxy Note 4  ក៏បានភ្ជាប់បច្ចេកវិទ្យានេះដូចគ្នា ប៉ុន្តែវាមានលក្ខណៈប្លែកពីគ្នាមួយចំនួន។

យោងតាមប្រភពពត៌មានចេញពី SamMobile បានឱ្យដឹងថា​ Galaxy Note 4 នឹងប្រើបច្ចេកវិទ្យា Synaptics&#039 Natural ID វាមានគុណភាពប្រហាក់ប្រហែលនឹងម៉ូដែល  Galaxy S5  និងម៉ូដែល  Galaxy Alpha

image

បច្ចេកវិទ្យាថ្មី តម្រូវឱ្យអ្នកផាត់ចុៈមកផ្នែកទាបខាងក្រោមរបស់អេក្រង់មកជិត Home ប៉ូតុង ដែលអ្នកប្រើប្រាស់មួយចំនួនមិនបានចាប់អារម្មណ៍លើបំលាស់ប្តូរនេះ។

កាន់តែទាក់ទាញបន្ថែមនៅពេលដែលម៉ូដែល  Note 4 បានបន្ថែមលក្ខណៈពិសេសលើការស្កែនច្រើនជាងម៉ូដែល Galaxy S5 ដូចជាការប្រើ  Screen Lock ការប្រើ Private Mode ការប្រើ  Samsung Account Verification និងការប្រើ  PayPal Payments។

ប្រភព៖ Tech