ព័ត៌មាន

ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Nokia ប្រកាសចាំទទួល Here map

អ្នកប្រាកដជាបានតាមដានពត៌មានមុនៗពាក់ព័ន្ធនឹង Google Map ដែលបាន Update កម្មវិធីថ្មីៗជាច្រើនដើម្បីផ្តល់នូវសេចក្តីងាយស្រួលដល់អ្នកប្រើប្រាស់។

 Here map ជាកម្មវិធីថ្មីពិសេស និងចុងក្រោយបង្អស់សម្រាប់ឧបករណ៍ប្រើប្រព័ន្ធប្រតិបត្តិការ Android ហេតុដូច្នេះហើយទៀបក្រុមហ៊ុន Nokia និងក្រុមហ៊ុន Samsung បានប្រកាសថាពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលកម្មវិធី Here map ក្នុងឧបករណ៍របស់ពួកគេ។នៅពេលឆាប់ៗខាងមុខនេះ អ្នកអាចធ្វើការទាញយក ថែមទាំងអាចប្រើ Version Beta ដែលមានមុខងារថ្មីជួយអ្នកកាន់តែងាយស្រួលជាងមុន។

យោងតាម Nokia&#039s Here blog សេវាកម្មនេះនឹងផ្តល់ជូនលើឧបករណ៍របស់ក្រុមហ៊ុន Samsung (ឆែកឃើញមានឈ្មោះ Samsung Galaxy S5) ដែលទើបល្បីថានឹងដាក់បង្ហាញផងដែរ។

image

នេះមានន័យថាអ្នកថែមទាំងអាច Sync ជាមួយនឹងស្មាតនាឡិការរបស់ Samsung  ហើយអាច Flip ពីអេក្រង់ទូរស័ព្ទរបស់អ្នក និងលើស្មាតនាឡិការផងដែរ។

Here maps នឹងភ្ជាប់ជូនដោយផ្ទាល់ សម្រាប់អ្នកប្រើប្រាស់មិនចងចូលទៅកាន់សេវាកម្មរបស់ Google ។ ទោះបីជាអ្នកប្រើ Google Maps ក៏មានលក្ខណៈពិសេសមួយចំនួនដែលក្រុមហ៊ុន Google មិនអាចមានលទ្ធភាពជួយអ្នកបាន។

ប្រភព៖Samsung