ព័ត៌មាន

iOS8 នឹងកាន់តែពិសេសដោយសារតែ Update បន្ថែមលើចំនុចខ្លាំងរបស់ iOS7

ក្រុមហ៊ុន Apple បានចំណាយពេលដ៏សំខាន់សម្រាប់វេទិការ WWDC 2014 ដោយផ្តោតសំខាន់លើប្រព័ន្ធដំណើរការ iOS 8 ដោយយកចំណុចខ្លាំងរបស់ iOS7 មកសិក្សារជាមួយនឹងលក្ខណៈពិសេសថ្មីៗផ្សេងទៀត។

នេះមានន័យថា បន្ទាប់ពីមានការរចនាឡើងវិញនោះ ប្រព័ន្ធដំណើរការថ្មីរបស់ទូរស័ព្ទនឹងបាន Update កាន់តែពិសេសដើម្បីទាក់ទាញទីផ្សារសាកលលោក។

ប្រព័ន្ធប្រតិបត្តិការ iOS 8 បានធ្វើការផ្លាស់ប្តូរលើ Mac​ យ៉ាងច្រើន នៅពេលដែលក្រុមហ៊ុន Apple បានបន្ថែមការយកចិត្តទុកដាក់ចំពោះ Apple&#039s Touch ID Fingerprint Sensor ។ Software ថ្មីនឹងបន្តឹងផ្នែកសុវត្ថិភាព និងកម្មវិធី Health Gadgets ជាមួយគ្នា។

ស្របពេលជាមួយគ្នានេះដែរ ពុំមានពត៌មានផ្លូវការណាមួយបានបញ្ចាក់ពី iPhone 6 ដែលមានគម្រោងតាំងបង្ហាញនៅលើវេទិការ WWDC ថានឹងបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការ iOS 8 នោះទេ។

image

 

សម្រាប់ម៉ូដែល  iWatch ក៏មិនទាន់បានដាក់បង្ហាញជាផ្លូវាការដែរ ប៉ុន្តែក្រុមហ៊ុន Apple នឹងភ្ជាប់ប្រព័ន្ធប្រតិបត្តិការថ្មី iOS 8 ម៉ូដែលថ្មីនៅឆ្នាំ 2015 ក្រោយយ៉ាងពិតប្រាកដមែន ។

ប្រភពៈ Apple