ព័ត៌មាន

Microsoft នឹងបង្ហាញពីរម៉ូដែល

អ្នកគាំទ្រកំពុងផ្តោតការយកចិត្តទុកដាក់តាមដានផលិតផលរបស់ក្រុមហ៊ុនល្បីៗជាច្រើន ដូចជាក្រុមហ៊ុន Microsoft ជាដើមដែលនឹងដាក់បង្ហាញផលិតផលថ្មីរបស់ខ្លួននៅលើវេទិការ  IFA 2014។ ផលិតផលថ្មីទាំងនោះជាប្រភេទស្មាតទូរស័ព្ទ  Nokia Lumia 730  និងស្មាតទូរស៍ព្ទ  Nokia Lumia 830

រូបភាពមួយចំនួនត្រូវបានគេបង្ហាញនៅលើគេហទំព័រ Baidu Tieba ជាមួយនឹងការអៈអាងថា ក្រុមហ៊ុន Microsoft មិនមែនបង្ហាញ Lumia 730តែមួយម៉ូដែលនោះទេ ប៉ុន្តែថែមជាមួយម៉ូដែល Lumia 735 ទៀតផង។ ពត៌មានបានឱ្យដឹងទៀតថា Lumia 735 នឹងភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យា 4G LTE ហើយម៉ូដែល 730 មានសមត្ថភាពប្រើ Dual-SIM 3G ។  

image

រូបភាពនោះបានបង្ហាញម៉ូដែលនោះ មានពីរពណ៌ គឺពណ៌ខ្មៅ និងពណ៌ស។

ប្រភព៖  Nokia