ព័ត៌មាន

iPad រៀបចំខ្លួនបន្ទាប់ពី iPhone 6

ភាពកក្រើកខ្ទរខ្ទារពាក់ព័ន្ធនឹងម៉ូដែល iPhone 6 កំពុងតែចលាចល គ្រប់ទីកន្លែង តែពេលនេះក្រុមហ៊ុន Apple កំពុងតែបង្វែមករៀបចំម៉ូដែល iPad Air 2

 

សមាសភាគផ្សំថ្មី ពាក់ព័ន្ធនឹង Tablet ថ្មីអេក្រង់ទំហំ 9.7 អ៊ីង ម៉ូដែល iPad Air 2 បានចាប់ផ្តើមរៀបចំខ្លួនដើម្បីបង្ហាញខ្លួន។ តាមប្រភពពត៌មានបានបន្តទៀតថា ម៉ូដែល iPad Air នឹងភ្ជាប់មកជាមួយលក្ខណៈពិសេសទាំងមានទំហំអេក្រង់ធំ និងកម្រិតបង្ហាញដូចម៉ូដែលសព្វថ្ងៃនេះដែរ។

ពត៌មានពាក់ព័ន្ធស្របនឹង iPhone 6  គឺ iPad ថ្មីនឹងមាន Frame កាន់តែស្តើង។ គេបានចាប់ប៉ៈអេក្រង់  iPad Air ហើយបានដឹងថា​ វាពិតជាមានអេក្រង់កាន់តែស្តើង និងកាន់តែទាក់ទាញនៅពេលកម្មវិធី វាបានបណ្តែតខ្លួនលើ Panel ខាងមុខ។

image

យោងតាមប្រភពពត៌មាន DigiTime&#039s បានបញ្ចាក់ឱ្យដឹងថា ឧបករណ៍ Apple នឹងបង្កើនប្រព័ន្ធដំណើរការខួរក្បាល ហើយវាជាប្រភេទ A8 chip ។ ជាចុងក្រោយសូមបញ្ចាក់ផងដែរថា iPad នឹងភ្ជាប់មកជាមួយTouch ID Sensor អាចឱ្យអ្នកកម្មវិធីរបស់អ្នក  Unlock និងស្គាល់ App Store ទិញទំនិញ ជាមួយការស្កែនម្រាមដៃផងដែរ។

ប្រភព៖ DigiTime&#039s