ពេលនេះ យើងនឹងបង្រៀនអ្នកទាំងអស់គ្នាពីវិធីសាស្រ្តក្នុងការដាក់រូបភាពដែលអ្នកពេញចិត្តនៅលើបទចម្រៀងក្នុងកម្មវិធី Windows Media Player ។ ការដាក់រូបភាពនេះធ្វើឲ្យចម្រៀងរបស់អ្នកកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាតថែមទៀតផង ។
ជំហានទី១៖ ដំណើរការកម្មវិធី Windows Media Player ។
ជំហានទីពីរ៖ ចាប់ទាញ File ចម្រៀងរបស់អ្នកមកទម្លាក់នៅក្នុងបណ្ណាល័យរបស់កម្មវិធី ។
ជំហានទីបី៖ ចាប់ទាញរូបភាពដែលអ្នកពេញចិត្តមកទម្លាក់នៅត្រង់ចម្រៀងណាដែលអ្នកចង់បាន (ក្នុងរូបត្រង់កន្លែងមានពណ៌លឿង) ។
ជាចុងបញ្ចប់ អ្នកនឹងទទួលបាននូវរូបភាពដែលជា Cover របស់ចម្រៀងអ្នកជាក់ជាមិនខាន ។