ព័ត៌មាន

Samsung ពិតជាអស្ចារ្យជាមួយ Multi Show បច្ចេកវិទ្យា គួរឱ្យស្ញប់ស្ញែង [វីដេអូ]

អ្នកប្រាកដជារង់ចាំមើលពត៌​មានជាក់ស្តែងពាក់ព័ន្ធនឹងក្រុមហ៊ុន Samsung ថានឹងដាក់បង្ហាញឧបករណ៍បច្ចេកវិទ្យាអ្វីខ្លៈ។ ជំហានដ៏អស្ចារ្យរបស់ក្រុមហ៊ុន Samsung លើវេទិការ IFA 2014 បានបញ្ចេញនូវសមត្ថភាពពិសេសក្នុងការធ្វើបទបង្ហាញផលិតផលរបស់ខ្លួនកាលពីពេលថ្មីៗនេះ។

អ្នកអាចមើលវីដេអូ ដែលគេ Record មកបានដែលមានរយៈពេលជាងមួយម៉ោង ហើយបាន Uploaded ចូលទៅក្នុង YouTube រួចរាល់ហើយ។ អ្នកអាចតាមដានការបង្ហាញពីទេពកោសល្យពិសេសរបស់ផលិតផល Samsung តាំងពីដើមរហូតដល់ទីបញ្ចប់។

លើឆាកមួយនេះ ក្រុមហ៊ុន Samsung បានបង្ហាញស្មាតទូរស័ព្ទ Galaxy Note 4 ស្មាតទូរស័ព្ទ Galaxy Note Edge ស្មាតនាឡិការ  Gear S និង  Gear VR គួរឱ្យទាក់ទាញ និងសប្បាយរីករាយបំផុត។

image

ចំពោះម៉ូដែល Samsung Gear VR ដាក់លក់រាយមានតម្លៃត្រឹមតែ 199 ដុល្លារ នៅសហរដ្ឋអាមេរិច ឯនៅចក្រភពអង់គ្លេសនឹងត្រូវបានដាក់បង្ហាញពេលក្រោយ។

ចំណែកឯ  ស្មាតនាឡិការ Samsung Gear S មានអេក្រង់ទំហំ 2 អ៊ីងបំពាក់ជាមួយអេក្រង់ប្រភេទ​ Super AMOLED​ រាងកោងយ៉ាងស្រស់ស្អាតមានកម្រិតបង្ហាញ 360 x 480 ភិចសែល ជាមួយនឹងប្រព័ន្ធដំណើរការខួរក្បាល Dual core 1GHz មានអង្គចងចាំប្រភេទ 512MB(RAM) និងមេម៉ូរ៉ីទំហំ 4GB

ដើម្បីឱ្យកាន់តែច្បាស់ សូមទស្សនាខ្សែវីដេអូខាងក្រោម៖​

 

ប្រភព៖Samsung