ព័ត៌មាន

ក្រុមហ៊ុន Apple បានចាប់យកជំហានដើម្បីការពារ iCloud Hacks

 image

Jennifer Lawrence គឺស្ថិតនៅក្នុងចំណោមមនុស្សជាង100នាក់ដែលជាគោលដៅសម្រាប់ការhack។

ក្រុមហ៊ុន Apple បាននិយាយថា ក្រុមហ៊ុននឹងធ្វើការបន្ថែមក្នុងជំហ៊ានមួយដើម្បីការពារពីក្រុមhackers ពីការចូលទៅដល់គណនីiCloud បន្ទាប់ពីតារាល្បីរាប់សិបនាក់បានថតរូបអាក្រាតត្រូវបានគេលួចនិងដាក់បង្ហាញតាមប្រព័ន្ធonline។

លោកTim Cook នាយកប្រតិបត្តិបានប្រាប់ឲ្យដឹងថា The Wall Street Journal ដែលជូនដំណឹងថ្មីនឹងប្រាប់អ្នកប្រើប្រាស់នៅពេលមាននរណាម្នាក់ព្យាយាមផ្លាស់ប្តូរលេខសម្ងាត់ ឫក៏ហៅត្រឡប់មកវិញនូវព័ត៌មានដែលបានលុបចោលនៅលើប្រព័ន្ធផ្ទុកទិន្នន័យ។

 image

លោក Cook បាននិយាយថាក្រុមhackers បានទាយត្រូវនូវសំណួរសម្ងាត់ដើម្បីផ្លាស់ប្តូរលេខសម្ងាត់ជនរងគ្រោះ ឫធ្វើការងារបចេ្ចកទេសដើម្បីបោកបញ្ឆោតដើម្បីធ្វើឲ្យជនគ្រោះទាំងនោះជឿជាក់ដើម្បីប្រគល់នូID របស់Apple និងលេខសម្ងាត់របស់ពួកគេ។លោកបានបញ្ជាក់ថាគ្មាន ID ឫក៏លេខសម្ងាត់ណាត្រូវបានបែកធ្លាយចេញពីservers របស់ក្រុមហ៊ុន Apple នោះទេ។

គាត់បានប្រាប់អ្នកកាសែតថា នៅពេលដែលបានឈានជើងត្រឡប់មកពីរឿងដ៏អាក្រក់នេះគឺវាបានកើតឡើង និងបាននិយាយថាតើអ្វីបន្ថែមទៀតដែលពួកយើងអាចធ្វើគឺ ខ្ងុំគិតអំពីផ្នែកណាដែលខ្ងុំដឹង។

យើងចង់ធ្វើអ្វីដែលយើងអាចធ្វើដើម្បីការពារអតិថិជនរបស់ពួកយើង ដោយសារតែយើងនឹងមានការប្រមាថបើសិនជាមិនធ្វើដូច្នេះ។

 image

គាត់បានបន្ថែមថា ប្រព័ន្ធប្រតិបត្តិការដែលដំណើរការដោយiOS 8 ថ្មីមួយអាចជំរុញឲ្យមនុស្សប្រើប្រាស់ដើម្បីបញ្ជាក់នូវភាពត្រឹមត្រូវនូវកត្តាពីរ ដែលជាទីកន្លែងដែលអ្នកប្រើប្រាស់ដំណើរការគណនី ពាក្យសម្ងាត់មួយចំនួន មានលេខបួនខ្ទង់ដែលមានកូដមួយបិទ ឫគន្លឹះដំណើរការវែងដែលបានផ្តល់នៅពេលចុះឈ្មោះសម្រាប់សេវាកម្ម។

ប្រព័ន្ធនោះបានបន្ទាន់សម័យនៅចុងខែកញ្ញា និងគ្រប់ដណ្ដប់ដំណើរការលើគណនីiCloud។

វានបានមកដល់បន្ទាប់ពីFBIបាននិយាយថា វាត្រូវបានស៊ើបអង្កេតការលេចធ្លាយនៃរូបភាពអាក្រាតនៅលើonline ។

បញ្ជីអ្នកដែលបានត្រូវចោទប្រកាន់ថាបានhack ត្រូវបានគេរាយការណ៍ថាបានលេចចេញនៅលើonline និងបានផ្ទុកឈ្មោះជាងមួយរយនាក់រួមមាន Kate upton, Cara Dlevingne, Aubrey Plaza, CatDeeley, Kelly Brook, Kim Kardashian និង Rihanna។

ប្រភព៖ news.sky.com