ព័ត៌មាន

កាន់តែស្រស់ស្អាត និងទំនើបទាន់សម័យជាមួយនឹង HTC One M9

 image

បន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះគឺ iPhone 6 និង​iPhone 6 Plus រួចមក ពេលនេះ HTC One ដែលត្រូវបានចាត់ទុកថាជា Android ស្មាតហ្វូនដែលមានគំនិតច្នៃប្រឌិត និងល្អជាងគេនៅក្នុងព្រឹត្តិការណ៍ IFA 2014 នេះបាននឹងកំពុងអភិវឌ្ឃន៍នូវស្មាតហ្វូនថ្មីមួយទៀតដែលមានឈ្មោះថា HTC One M9 ។

 image

មានពាក្យចចាមអារ៉ាមមួយចំនួនក៏បាននិយាយដែលថា សម្រាប់ដើមឆ្នាំ ២០១៥ ខាងមុខនេះក្រុមហ៊ុន HTC និងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀតផងដែរនោះគឺ HTC M9 Prime ។

 image

បើតាមប្រភពពី PhoneArena បានឲ្យដឹងថា ស្មាតហ្វូន HTC One M9 នេះមានកម្រាស់ត្រឹមតែ ៧ mm មាន CPU ប្រភេទ Qualcomm Snapdragon 810 64-bit ស៊េរីថ្មី មានការបង្ហាញរូបភាពជា Quad HD មាន RAM ទំហំ 3GB មានថ្មដែលមានកម្លាំងថាមពល 3500mAh មាន Storage ទំហំ 32/64GB មានកាមេរ៉ាប្រភេទ UltraPixel ទំហំ 12MP និងមានបំពាក់មកជាមួយនឹងឧបករណ៍បំពងសំឡេង BoomSound+ ថែមទៀតផង។

 image

ប្រភព៖ Fabrizio DÓnofrio, PhoneArena