កាលពីពេលថ្មីៗនេះ ហ្គេមស៊េរីថ្មី Destiny Game ដែលត្រូវបានផលិតដោយក្រុម Bungie និងត្រូវបានផ្សាយដោយ Activasion បានរកប្រាក់ចំនូលបាន ៥០០ លានដុល្លារអាមេរិចបន្ទាប់ពីបានដាក់លក់នៅលើទីផ្សារ។
Activasion បានប្រាប់ថា ហ្គេមនេះត្រូវបានដាក់លក់ជាផ្លូវការហើយនៅក្នុងហាងហ្គេមរបស់អាមេរិច ហើយវានឹងត្រូវដាក់បញ្ជូលទៅក្នុងឧបករណ៍របស់ Sony និងMicrosoft នាពេលឆាប់ៗនេះផងដែរ។
ក្រុមហ៊ុន Activision Blizzard មិនបានប្រាប់ពីចំនួន Destiny Games ដែលត្រូវបានលក់នៅជុំវិញពិភពលោកនោះទេ ក៏ប៉ុន្តែក្រុមហ៊ុននេះរំពឹងថា គេនឹងអាចរកប្រាក់ចំណូលបានរាប់លានដុល្លារពីហ្គេមមួយនេះ។
ចង់ដឹងថា ហ្គេមនេះមានអ្វីប្លែកសូមទស្សនា Trailer ទាំងអស់គ្នា៖
ប្រភព៖ Eurogamer