ព័ត៌មាន

ក្រុមហ៊ុន Intel​ បង្កើតនាឡិកាដៃដើម្បីតាមដានជំងឺ

            តាមព័ត៌មាន ពីសាន់ហ្រាន់ស៊ីស្កូ​ រាយការណ៍ដោយលោក Reuters​ បានឲ្យដឹងថាក្រុមហ៊ុន Intel​  មានគម្រោងចង់បង្កើតឧបករណ៍ដែលអាចពាក់ដូចជានាឡិកា smart watches​ ដើម្បីតាមដានអ្នកជំងឺ Parkinson&#039s disease​​ (ជាប្រភេទជំងឺម្យ៉ាងដែលកើតឡើងពីអារម្មណ៍ភ័យ ឬក៏ភ្នាក់ផ្អើល ហើយបណ្តាលឲ្យរាងកាយមនុស្សចាប់ផ្តើមញ័រ។) និងប្រមូលទិន្នន័យរក្សាទុកសម្រាប់ផ្តល់ទៅឲ្យគ្រូពេទ្យដើម្បីធ្វើរោគវិន័ច្ឆ័យ បន្ទាប់មកព្យាបាល។

            កាលពីថ្ងៃពុធ អ្នកផលិតបន្ទះឈីប​( chip) បាននិយាយថាគាត់កំពុងតែសហការជាមួយ​លោក  Michael J. Fox Foundation និងអ្នកជំងឺស្ម័គ្រចិត្ត នៅឆ្នាំ2000 ដើម្បីសិក្សាទៅលើជំងឺនេះ។ តាមការសិក្សាមានមនុស្ស 5លាននាក់មានជំងឺនេះ។

image

            ចំណុចចាប់ផ្តើមនៃគោលដៅគឺសិក្សាទៅលើការប្រើប្រាស់នាឡិកាដៃដើម្បីតាមដានស្ថានភាពអ្នកជំងឺ ​​ និងរក្សាទិន្នន័យនៅក្នុង system ដើម្បីអាចសិក្សាដោយអ្នកវិទ្យាសាស្រ្ត។ ជំហាន​បន្ទាប់នៃការសិក្សាគឺចាប់ផ្តើមអនុវត្តន៍គម្រោងព្យាបាលអ្នកជំងឺ។ អ្នកចូលរួមនឹងត្រូវបានតាមដាន​ដោយពាក់នាឡិកាដៃនេះ។

image

            អ្នកកើតជំងឺនេះមិនបានទៅមន្ទីរពេទ្យទេព្រោះពួកគាត់នៅឆ្ងាយពេក។​ ប៉ុន្តែនាឡិកាដៃនេះផ្តល់នូវភាពងាយស្រួលដល់គ្រូពេទ្យអាចតាមដានស្ថានភាពអ្នកជំងឺពីចំងាយ ហើយអាចផ្តល់ឱកាសឲ្យអ្នករស់នៅជនបទចូលរួមប្រើនាឡិកានេះបានផងដែរ។

image

            នៅពេលនេះក្រុមហ៊ុន Intel បានបង្កើត PC arena ហើយក្រុមហ៊ុនសង្ឃឹមថានឹងទទួលយក ព័ត៌មានពីគ្រប់ទីកន្លែងរួចចែកចាយព័ត៌មានបាន តាមសំដីរបស់លោក Ron Kasabian ជា នាយកចាត់ការទូទៅរបស់​ក្រុមហ៊ុន Intel ​មានប្រសាសន៍ថា​យើងស្វែងរកឃើញពីរបៀបទាញ យកទិន្នន័យពីឧបករណ៍នៅក្នុង real-time ។​ យើងអាចទាញយកទិន្នន័យដើម្បីជួយ ដល់ការស្រាវជ្រាវ និងផ្តល់នូវព័ត៌មានពីចលនា និងស្ថានភាពវិវឌ្ឍន៍របស់ជំងឺ។