ព័ត៌មាន

ស្វែងយល់ពី Apple Watch

Apple Watch នេះបានច្របាច់បញ្ជូលនូវបច្ចេកវិទ្យាថ្មីសម្រាប់ធ្វើការរចនាឲ្យមានមានទាក់ទាញហើយរាល់ប៊ូតុងសុទ្ធតែប្រើប្រាស់បច្ចេកវិទញយា និងបំពាក់នូវ Software សម្រាប់ដំណើរការថែមទៀតផង។

image

Apple Watch បានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីដែលម៉ោងត្រូវបានដើរដោយស្វ័យប្រវត្តិ និងមានភាពត្រឹមត្រូវព្រោះសូម្បីតែនៅពេលដែលលោកអ្នកធ្វើដំណើរទៅក្រៅប្រទេស វាចំនាយពេលត្រឹមតែ 50 milliseconds ដើម្បីធ្វើការរង្វិលដោយស្វ័យប្រវត្តិទៅកាន់ម៉ោងនៅលើ Local Time របស់ប្រទេសនោះនៅពេលដែលលោកអ្នកធ្វើដំណើរ។ Apple Watch ក៏បានដាក់បញ្ជូននូវ Notifications ផ្សេងៗដែលទាក់ទងនឹងការណាត់ជួប/ប្រជុំរបស់លោកអ្នកផងដែរ។

 image

ឧបករណ៍ Apple Watch គឺជានាឡិការដែលខុសពីនាឡិការធម្មតាដែលលោកអ្នកទុកនៅលើតុ ឬដាក់ក្នុងហោប៉ាវខោរបស់លោកអ្នក។ Apple Watch មិនគ្រាន់តែជានាឡិការដៃនោះទេ វាថែមទាំងជាឧបករណ៍បច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុន Apple។  ក្រុមហ៊ុន Apple បានបង្ហាញនូវ Apple Watch ៣ រូបរាងទាន់សម័យសម្រាប់ប្រើប្រាស់ទៅលើមនុស្សគ្រប់វ័យនោះគឺ ៖ Apple Watch, Apple Watch Sport និង Apple Watch Edition ។

  image

នៅពេលដែលអ្នកពាក់វានៅលើកដៃនោះ អ្នកមានអារម្មណ៍ថា វាងាយស្រួលពាក់នឹងមានភាពងាយស្រួលក្នុងការទំនាក់ទំនងថែមទៀតផង ។ ដោយសារតែលោកអ្នកពាក់វានឹងដៃ វាប៉ះនឹងស្បែករបស់លោកអ្នកហើយវានឹងញ័រដែលអាចឲ្យលោកអ្នកដឹងថាមានអ្នកណាបាន Message មកកាន់លោកអ្នកជាពិសេសសារជាសំឡេងថែមទៀតផង។

image

ប្រភព៖ Apple