ស្មាតហ្វូន Sony Xperia Z3 រាងស្តើងកាន់តែទាន់សម័យ និងទាក់ទាញ

image

ក្រុមហ៊ុន Sony បានប្រកាសពីស្មាតហ្វូនស៊េរីថ្មីដែលមានរាងស្តើងនោះគឺ ស្មាតហ្វូន Sony Xperia Z3 ។ ស្មាតហ្វូន Sony Xperia Z3 នេះមានអេក្រង់ទំហំ 4.6 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1280 x 720 ភិចសែល។

image

លក្ខណៈពិសេសរបស់ស្មាតហ្វូននេះទៀតនោះគឺថា ស្មាតហ្វូននេះបានបំពាក់មកជាមួយនូវខួរក្បាលប្រភេទ Qualcomm Snapdragon 801 ជាមួយនឹងល្បឿន ២.៥ GHz មានបំពាក់នូវអង្គចងចាំទំហំ 2GB មានថាសរឹងខាងក្នុងទំហំ 16GB មានរន្ធដោត​ microSD កាតដែលអាចទ្រទ្រង់រហូតទៅដល់ទំហំ 128 GB និងមាន GPU ប្រភេទ Adreno 330 ថែមទៀតផង។

 image

លើសពីនេះទៅទៀត ស្មាតហ្វូននេះបានបំពាក់នូវកាមេរ៉ាខាងមុខទំហំ ២.២ មេហ្គាភិចសែល កាមេរ៉ាខាងក្រោយទំហំ ២០.៧ មេហ្គាភិចសែល មានថ្មដែលមានកម្លាំងថាមពល ២៦០០ mAh ដែលអាចប្រើប្រាស់បានរយៈពេល ១៤ ម៉ោង និងប្រើ Standby បានរយៈពេល ៩២០ ម៉ោង ដំណើរការប្រព័ន្ធប្រតិបត្តិការ Android KitKat 4.4 ហើយវាថែមទាំងទ្រទ្រង់នូវប្រព័ន្ធ 2G, 3G, 4G LTE, GPS, Bluetooth 4.0, DLNA, NFC, GLONASS និងប្រព័ន្ធ WiFi ថែមទៀតផង។

image

ប្រភព៖ Sony

Leave a Reply

Your email address will not be published. Required fields are marked *