កាលពីពេលមុននេះ អ្នករាល់គ្នាធ្លាប់បានឃើញរួចមកហើយអំពីរូបភាពជាច្រើនដែលទាក់ទងទៅនឹង Case របស់ iPad Air 2 ដែលត្រូវបានគេបង្ហោះនៅលើអ៊ីនធឺំណែតនោះ។ ចំនែកពេលនេះរូបភាពមួយចំនូនទៀតរបស់សម្បក Case នេះក៏បានបង្ហាញមកយ៉ាងច្បាស់ផងដែរដែលនឹងបញ្ជាក់ពីរូបរាងរបស់ iPad Air 2 ដែលជាផលិតថ្មីរបស់ក្រុមហ៊ុន Apple នោះ។
តាមរយៈរូបភាពនេះបង្ហាញពីប្រហោងតូចមួយដែលជាកន្លែងដាក់កាមេរ៉ារបស់ iPad Air 2 ។
ដូចអ្វីដែលអ្នកបានឃើញនៅលើរូបភាពនេះ វាពិតជាមានកន្លែងចំហមួយនៅលើកន្លែងថតកាមេរ៉ាតែវាមិនអាចជារន្ធដោតកាសស្តាប់នោះទេ។
ពាក្យចចាមអារ៉ាមមួយចំនួនបានឲ្យដឹងថា Apple នឹងបង្ហាញនូវផលិតផលនេះនៅក្នុងខែតុលា ព្រមជាមួយនឹងការបង្ហាញនូវ iPad Mini 3 ស៊េរីថ្មីជាមួយនឹងអេក្រង់ Retina Display ផងដែរ។
ក្រុមហ៊ុន Apple ទើបតែបង្ហាញនូវ iPhone 6 យ៉ាងអស្ចារ្យ ហើយគេរំពឹងទុកថា Apple នឹងបំពាក់នូវ Touch ID នៅលើ iPad Air 2 និង iPad Mini ផងដែរ។
ប្រភព៖ Zhinengpitao, Gforgames