ព័ត៌មាន

ក្រុមហ៊ុន IBM បានធ្វើការងារថ្មីលើ Cloud-Based ក្នុងកំរង សំណួរ ចំលើយ

ថ្មីៗនេះក្រុមហ៊ុន IBM បានពង្រីកវិសាលភាពរបស់ខ្លួនកាន់តែមានកិត្តិស័ព្ទល្បីល្បាញទាំងទីផ្សារ ទាំងគុណភាពផលិតផល និងកម្មវិធីថ្មីៗជាច្រើនទៀត។ ទន្ទឹមនឹងការប្រកួតប្រជែងផលិតផល កម្មវិធី នៅមានសេវាកម្មថ្មីៗមួយចំនួនទៀតដែលកំពុងតែមានការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

 

ពេលនេះ ក្រុមហ៊ុន IBM បានផ្តល់សេវាកម្ម Cloud-Based ហើយថែមទាំងទទួលបានពានរង្វាន់ទទួលស្គាល់ដោយ Watson ផងដែរ។

 

យោងតាមការបញ្ជាក់របស់ Big Blue បានឱ្យដឹងថា Watson Analytics បានវិភាគជំនួញជាផ្លូវការលើវិសាលភាពនៃអាជីវកម្មថ្មី ដែលមិនត្រឹមតែផ្តោតលើទិន្ន័យតាមបែបវិទ្យាសាស្រ្ត ថែមទាំងប្រើបច្ចេកវិទ្យាវភាគទៀតផង។

 

image

ឧទាហរណ៍ បង្ហាញពីសេវាកម្ម Cloud-Based

ក្រុមហ៊ុននេះចង់ផ្តោតសំខាន់ទៅលើការដាក់គំរូរសំណួរ ចំលើយដែលអ្នកប្រើប្រាស់អាចសួរសំណួរដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនដែលមានលក្ខណៈជាធម្មជាតិ និងស្និទ្ធស្នាលបំផុត។ សូមបញ្ជាក់ថា ដំណើរការនៃការប្រើប្រាស់នេះមានលក្ខណៈប្រហាក់ប្រហែលទៅនឹង Apple&#039s Siri។

ប្រភេទៈ IBM Watson