ព័ត៌មាន

Casio G-Shock GBA-400 កាន់តែទាក់ទាញជាមួយការភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មី​

ក្រុមហ៊ុន Casio បានបង្ហាញស្មាតនាឡិការ G-Shock ក្នុងសប្តាហ៍នេះ ខណៈពេលដែល Casio G-Shock GBA-400 នឹងត្រូវបានដាក់បង្ហាញនៅខែក្រោយ។ Casio G-Shock GBA-400 ជាស្មាតនាឡិការដែលមានសមត្ថភាពភ្ជាប់ Bluetooth 4.0 ​  មិនជ្រាបទឹក។

image

 បើប្រៀបធៀបជាមួយ Apple Watch ម៉ូដែល Casio G-Shock GBA-400 មានសមត្ថភាពត្រាំក្នុងទឹក​ក្នុងរយៈកំពស់ទឹក 200m ដោយគ្មានបញ្ហា និងស្គាល់ការភ្ជាប់ពេលវេលាជាង 300 ប្រទេស។

image

សម្រាប់គុណភាពថ្មវិញ ម៉ូដែល Casio G-Shock GBA-400 មានសមត្ថពភាពកាន់ថ្មជាងពីរឆ្នាំ ហើយបានភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មីអាចភ្ជាប់ទៅកាន់ Apple’s iPhone​ និងឧបករណ៍ប្រើប្រព័ន្ធប្រតិបត្តិការ  Android ក៏ដូចជាម៉ូដែល iPhone 5S ម៉ូដែល iPhone5C ម៉ូដែល iPhone 5 និងម៉ូដែល iPhone4S និងម៉ូដែល Samsung មួយចំនួនទៀតដូចជា ម៉ូដែល Galaxy S5 ម៉ូដែល Galaxy S4 និងម៉ូដែល Galaxy Note 3 ជាដើម។

image

ប្រភព៖ Watch