ព័ត៌មាន

ខ្សែដៃ Jawbone បង្ហាញពីចំនួនអ្នកពាក់ត្រូវបានដាស់ឲ្យភ្ញាក់ពីដំណេកនៅពេលមានរញ្ជួយដី

image

រញ្ជួយដីកម្រិត ៦ វ៉ិចទ័រ បានធ្វើឲ្យកក្រើកភូមិ Napa និង Northern California កាលពីថ្ងៃអាទិត្យមុននេះ ហើយបំផ្លាញអាគារ និងកាត់ផ្តាច់ភ្លើងអគ្គិសនីអស់រលីង នៅក្នុងតំបន់នោះ។ Jawbone បង្កើត Up fitness tracker ឥឡូវនេះត្រូវបាន ប្រកាសទិន្នន័យ បង្ហាញពីចំនួនអ្នកប្រើប្រាស់ woken up (គឺជាកងដៃដែលជួយ ដាស់ឲ្យភ្ញាក់ពីដំណេកនៅពេលមានរំញ័រ ឬរញ្ជួយដីនៅពាក់កណ្តាលយប់)។       

ក្រាបខាងក្រោមបង្ហាញពីភាគរយនៃអ្នកប្រើប្រាស់ Up wearers ដែលត្រូវបាន ផ្តល់ព័ត៌មាននៅចន្លោះពីម៉ោង ៩យប់ ទៅដល់ម៉ោង ៩ព្រឹក។   

image

តាមសំដីរបស់លោក Eugene Mandel ប្រធាន Data Engineer for Jawbone មានប្រសាសន៍ថា​ “នៅពេលដឹងថាមានរញ្ជួយដី ខ្សែដៃ Up ទប់ស្កាត់អ្នកពាក់វាមិនឲ្យ គេញលក់ភ្លាមទេ ជាពិសេសនៅតំបន់ដែលទទួលអារម្មណ៍ថាមានរញ្ជួយខ្លាំងនោះ។ ការពិតទៅ 45% នៃអ្នកពាក់ខ្សែដៃ Up រស់នៅចម្ងាយ 15​ miles ពីតំបន់រញ្ជួយ”។   លទ្ធផលបានបង្ហាញមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ វាគ្រាន់តែជាការរំលឹកគួរឱ្យកត់សម្គាល់នៃទិន្នន័យដ៏ច្បាស់មួយពីខ្សែដៃ Jawbone ដែលបានប្រមូលទិន្នន័យពីអ្នកប្រើប្រាស់។

ប្រភព៖ Wearable