ព័ត៌មាន

ដើមខែតុលា ក្រុមហ៊ុន Microsoft នឹងដាក់បង្ហាញ Lumia 735

 

 image

ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានផលិតទូរស័ព្ទជំនាន់ថ្មី និងត្រូវបានដាក់បង្ហាញរួចរាល់។ ពត៌មានថ្មីបានបញ្ចាក់ពីម៉ូដែល Nokia Lumia 735 អាចកម្មង់ទិញបាននៅថ្ងៃទី ០១​ ដើមខែតុលា។

 

ពេលនេះក្រុមហ៊ុន Microsoft  បានប្រកាសថានឹងដាក់បង្ហាញស្មាតទូរស័ព្ទ Nokia Lumia 735 ជាផ្លូវការនៅចក្រភពអង់គ្លេសនៅថ្ងៃទី ០២​ ខែតុលានេះហើយ បន្ទាប់មកអ្នកអាចទាក់ទងទិញរាយបាន។

 

សម្រាប់ម៉ូដែល Lumia 735  ប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 ដែលជាមូលហេតុដែលទីផ្សាររបស់ក្រុមហ៊ុនMicrosoft បានចាត់ទុកថាវាជាទូរស័ព្ទ Selfie ។ ម៉ូដែលនេះបានបំពាក់មកជាមួយអេក្រង់ទំហំ  4.7 អ៊ីង ប្រភេទ OLED ដែលមានគុណភាពបង្ហាញ HD resolution 1280 x 720 ភិចសែល។ ទូរស័ព្ទនេះបានភ្ជាប់មកជាមួយប្រព័ន្ធខួរក្បាល Quad core  Snapdragon 400 processor មានល្បឿន 1.2GHz

លក្ខណៈសម្បត្តិផ្សេងទៀត ម៉ូដែល  Lumia 735 មានអង្គចងចាំទំហំ(RAM) 1GB និងមានថាសផ្ទុកទិន្ន័យទំហំ  8GB មាន microSD card slot ដែលអាចបន្ថែមរហូតដល់ទៅ 128GB

ម៉្យាងទៀត ទូរស័ព្ទ Lumia 735 បានភ្ជាប់មកជាមួយកាមេរ៉ាមានទំហំ 5 មេហ្គាភិចសែលសម្រាប់Selfies ហើយបានភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 6.7 មេហ្គាភិចសែល មាន LED flash។ ចុងក្រោយម៉ូដែលនេះក៏មានសមត្ថភាពប្រើបច្ចេកវិទ្យា4G LTE បណ្តាញ  WiFi និង Bluetooth. ផងដែរ។

ប្រភពៈ Microsoft