ព័ត៌មាន

iPhone 6 ចាញ់គេដាច់ត្រង់មិនធន់នឹងទឹកតែម្តង{ការសាកល្បង}

Youtube account របស់ TechSmartt បានបង្កើតវីដេអូសាកល្បងផលិតផលថ្មីរបស់ក្រុមហ៊ុន Apple ។ យោងតាមដំណើរការសាកល្បងលើ iPhone 6 បានបង្ហាញឱ្យឃើញថាម៉ូដែល iPhone 6 មានដំណើរការជាធម្មតាក្រោយពីដាក់ក្នុងទឹកមួយនាទីក្នុងឡាំងទឹក។

លើ Homepage របស់ក្រុមហ៊ុន  Apple ម៉ូដែល iPhone 6 មិនបានផ្តោតលើលក្ខណៈពិសេសធន់ទឹកដូចម៉ូដែល Xperia Z2 ឬម៉ូដែល​ Galaxy S5នោះទេ។ ការរកឃើញលើ iFixit បានបង្ហាញថា ម៉ូដែល iPhone 6 បានប្រើ Gasket កៅស៊ូជុំវិញ Home Button និង Physical keys មួយចំនួនទៀត។ ក្រុមហ៊ុនបានសន្យាថា នឹងខិតខំពង្រឹងគុណភាពទូរស័ព្ទលើផ្នែកធន់នឹងទឹក និងប្រព័ន្ធខួរក្បាលបន្ថែម។

image

ការសាកល្បងមួយទៀតរបស់ SquareTrade លើ iPhone ដោយដាក់ iPhone 6 និង 6 Plus នៅក្នុងទឹកចំនួន  10 វិនាទី។ ក្រោយពីការសាកល្បងវាបានបិទបណ្តោះអាសន្ន ប៉ុន្តែវាមានដំណើរការឡើងវិញក្នុងរយៈពេលប៉ុន្មាននាទីក្រោយ។

image

អ្នកសាកល្បងបាននិយាយថា វាមិនមានផលប៉ៈពាល់នោះទេ។ការត្រាំក្នុងទឹករយៈពេល 10  វិនាទីវាសមល្មមសម្រាប់អ្នកប្រើប្រាស់ក្នុងការជួបរឿងចៃដន្យណាមួយពេលធ្លាក់ក្នុងទឹក។

image

ការសាកល្បងនេះមិនបានបង្ហាញថា iPhone 6 ធន់ទឹកនោះទេ ប៉ុន្តែអ្នកប្រើប្រាស់មិនគួរសាកល្បងដាក់ក្នុងទឹកដោយខ្លួនឯងនោះទេ។

image

លើទូរស័ព្ទផ្សេងទៀត ក៏មិនបានអៈអាងពីការធន់ទឹកនោះដែរ ប៉ុន្តែវានៅតែមានដំណើរការក្រោយពីដកចេញពីក្នុងទឹកក្នុងរយៈពេលមួយម៉ោង។កាលពីពេលថ្មីៗក្នុងខែមិនា HTC One M8 ត្រូវបានគេសាកល្បងដាក់ក្នុងទឹករយៈពេល 90 នាទី បន្ទាប់មកវាមានដំណើរជាធម្មតា។កាលពីខែកក្កដា LG G3 ក៏បានសាកល្បង LG G3 ក្នុងទឹករយៈពេលពីរម៉ោងដោយពុំមានផលប៉ៈពាល់ផងដែរ។

ប្រភពៈ iPhone 6