ព័ត៌មាន

A8X chipsetជម្រើសពិសេសសម្រាប់Apple iPad

image

ទន្ទឹមនឹងមានពាក្យចចាមអារ៉ាមជាច្រើនពាក់ព័ន្ធម៉ូដែល iPhone 6 និង ម៉ូដែល  iPhone 6 Plus   ក៏មានពាក្យចចាមអារ៉ាមថ្មីពាក់ព័ន្ធនឹងក្រុមហ៊ុន Apple លើម៉ូដែល iPad Pro ដែលមានអេក្រង់ទំហំ 12.9អ៊ីងផងដែរ។ មិនមែនមានតែការលេចធ្លាយពីអេក្រង់របស់ iPad Pro នោះទេដែលមានអេក្រង់ធំ ប៉ុន្តែក៏មានពត៌មានពាក់ព័ន្ធនឹងការប្រើប្រាស់ខួរក្បាល A8X chipset ទៀតផង។

ប្រសិនបើការភ្ជាប់នេះជាការពិត ក្រុមហ៊ុនបានបញ្ចាក់ឱ្យឃើញថាខ្លួនបានកែប្រែ versions ថ្មីរបស់ខ្លួនលើ Chipsets ។ មិនថាប្រព័ន្ធដំណើរការខួរក្បាល (processors) A5 និង  A6 នោះទេ សុទ្ធតែមានគុណភាពខ្ពស់ជាមួយ  A5X និង  A6X ខណៈពេលដែល A7 chipset គ្មានសមត្ថភាពដូចនេះ។​

ប្រព័ន្ធដំណើរការខួក្បាលថ្មី អាចត្រូវបានគេយកទៅភ្ជាប់ក្នុងម៉ូដែល Apple iPhone 6 និង  iPhone 6 Plus ហើយថ្មីៗនេះក៏មានចចាអារ៉ាមបាននិយាយថា iPad Air 2 មានគម្រោងភ្ជាប់វាដែរ។​

សរុបមក តាមរបាយការលើ Reports from Taiwan បានបញ្ចប់សេចក្តីថា A8X chipset នឹងនាំឱ្យ iPad Pro មានប្រព័ន្ធខួរក្បាលល្អ រឹតតែសាកសមជាមួយនឹងអេក្រង់ទំហំ 12.9 អ៊ីងរបស់ខ្លួន។

ប្រភពៈ iPad