ព័ត៌មាន

វេទិការបង្ហាញម៉ូដែលមានកាមេរ៉ាល្អផ្តាច់គេជិតមកដល់ហើយ

ស្មាតទូរស័ព្ទសម័យបច្ចេកវិទ្យា នាសម័យថ្មីនេះមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់។ ទន្ទឹមនឹងការគាំទ្រវាប្រាកដជាមានលក្ខណៈពិសេសអ្វីមួយដែលជាចំណុចទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់។ពេលនេះ មានតែកាមេរ៉ាទេដែលអ្នកប្រើប្រាស់បានផ្តោតការយកចិត្តទុកដាក់ខ្លាំង ព្រោះតែវាបានបង្ករភាពងាយស្រួលដល់ការថតរូប និងថតវីដេអូរជាដើម។

រូបភាពមួយសន្លឹកត្រូវបានគេប្រមាញ់បានពីក្រុមហ៊ុន HTC គេគ្រោងនឹងដាក់បង្ហាញនៅថ្ងៃទី០៨ ខែតុលានៅក្នុងទីក្រុង New York ដែលអ្នកនឹងទទួលបានពត៌មានលំអិតជាបន្តបន្ទាប់ទៀត។

image

ពាក្យចចាមអារាមបានឱ្យដឹងថា រូបភាពបង្ហាញកាមេរ៉ាមួយសន្លឹកនោះជាម៉ូដែលថ្មី HTC M8 Eye។

យោងតាមប្រភពពត៌មានបញ្ចាក់ពីវ៉ិបសាយ  Android បានឱ្យដឹងថាម៉ូដែលថ្មី HTC One M8 នេះនឹងភ្ជាប់មកជាមួយកាមេរ៉ាទំហំ 13MP Duo ដែលពិសេសជាងទូរស័ព្ទល្បីមួយចំនួនប្រើ 4MP UltraPixel ។

សរុបមក ក្រុមហ៊ុន HTC  នឹងទទួលបានចំណាប់អារម្មណ៍ពិសេសពីសំណាក់អ្នកគាំទ្រជាមួយនឹងទំហំកាមេរ៉ាដែលបានភ្ចាប់មកមានគុណភាពល្អផ្តាច់គេ។

 

 

ប្រភព៖ ក្រុមហ៊ុន HTC