ព័ត៌មាន

HP Slate 17 ជា Tablet ថ្មី​ដែលភ្ជាប់បច្ចេកវិទ្យាទំនើប

ក្រុមហ៊ុន HP ត្រូវបានគេទទួលស្គាល់​ថា​ជា​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ក្នុង​វិស័យ​បច្ចេកវិទ្យា​យ៉ាងសកម្ម។គួរឱ្យភ្ញាក់ផ្អើល​ដែល​ក្រុមហ៊ុន  HP ទើបតែ​បានប្រកាស​Tablet ថ្មី​មាន​ឈ្មោះថា HP Slate។

ឧបករណ៍​នេះ ត្រូវបាន​គេ​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ 17.3-អ៊ីង មាន​កម្រិត​បង្ហាញ 1080p អាច​មើល​វីដេអូរ​យ៉ាងច្បាស់​ត្រជាក់​ភ្នែក និង​ងាយស្រួល​លេង​ហ្គេម​ថែមទាំង​អាចយ​កវា​តាម​ខ្លួន​បាន។

image

ពត៌មានខ្លៈៗពី HP Slate

ខាងក្នុង​វា​បាន​ភ្ជាប់​ជាមួយ​បាស​បំពង​សំឡេង​ដែល​អ្នក​បច្ចេកវិទ្យា​បាន​ហៅ​វា​ថា “room filling audio” ជាមួយនឹង​ការបំពាក់​មកជា​មួយ​បច្ចេកវិទ្យា IPS touchscreen។

លក្ខណៈពិសេស​បន្ថែម HP Slate បានដាក់​ដំណើរការ​មកជា​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 KitKat និង​មាន​ខួ​ក្បាល Intel ភ្ជាប់​បណ្តាញ Bluetooth និង  Wi-Fi ។

ក្នុងនោះ HP Slate បាន​បញ្ចូល​បច្ចេកវិទ្យា​បី​ពិសេស​បន្ថែម ប៉ុន្តែ​មិនទាន់មាន​ពត៌មាន​លំអិត​ណាមួយ​បញ្ចាក់​ពី​វា​នៅឡើយ។

ប្រភព​៖HP