ព័ត៌មាន

លឺថា​ម៉ូដែល Galaxy A5 នឹងផលិតពី អាលុយមីញ៉ូម

កាលពីពេលថ្មីៗ នេះក្រុមហ៊ុន Samsung បានបង្ហើបរឿងពាក់ព័ន្ធម៉ូដែល Galaxy A series ដូចជាប្រភេទ ទូរស័ព្ទដៃ A5 និង  A3 ។

 

ម៉ូដែល Galaxy A5 បំពាក់មកជាមួយអេក្រង់ទំហំ 5 អ៊ីង ប្រភេទ Super AMOLED។ម៉ូដែលនេះ ភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 13MP និងមានកាមេរ៉ាមុខទំហំ  5MP ងាយស្រួល Self File ។ បើផ្អែកលើរូបភាពបានបង្ហាញនៅលើ AndroidMX twitter account បានបង្ហាញឱ្យឃើញថា Galaxy A5 និង A3 នឹងរចនាមកដោយប្រើអាលុយមីញ្ញូម ដូចម៉ូដែលទូរស័ព្ទ Samsung&#039s Galaxy Alpha

image

ម៉ូដែលនេះ ភ្ជាប់មកជាមួយកា​មេរ៉ាទំហំ 12MP ងាយស្រួលថតរូបភាព ​និងថតវីដេអូរ។លើសពីនេះទៅទៀត ម៉ូដែលនេះបានភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ 5MP និងប្រព័ន្ធប្រតិបត្តិការ Android 4.4.4 Kitkat ដែលជួយឱ្យ Interface កាន់តែស្រស់ស្អាត។

ក្រៅពីនេះ ម៉ូដែលនេះបានភ្ជាប់មកជាមួយប្រព័ន្ធខួរក្បាលប្រភេទ Snapdragon 400 (processor) មានមេម៉ូរ៉ីក្នុងម៉ាស៊ីន ស្រាប់ទំហំ 16GB និងមានសមត្ថភាពកាន់ថ្ម  2330mAh battery។

 សរុបមក ម៉ូដែល Galaxy A5  នឹងរចនាមកដោយផលិតពីអាលុយមីញ្ញូមដើម្បីបង្កើនចំណាប់អារម្មណ៍ និងទាក់ទាញទីផ្សារឱ្យកាន់តែខ្ពស់។ 

ប្រភព: Samsung