ព័ត៌មាន

ថ្ងៃបង្ហាញ Samsung Gear VR ជិតមកដល់ហើយ

Samsung Gear VR ត្រូវបានគេប្រកាសជាផ្លូវការកាលពីខែមុន ប៉ុន្តែក្រុមហ៊ុន Samsung  មិនទាន់បានផ្តល់ពត៌មានលំអិតពាក់ព័ន្ធនឹងតម្លៃ និងកាលបរិច្ឋេទនៅឡើយទេ។ពេលនេះមានពត៌មានថ្មី បង្ហាញពីកាលបរិច្ឆេទពិតប្រាកដសម្រាប់ដាក់បង្ហាញម៉ូដែលថ្មីនេះ។

កាលពីមុនមានពាក្យចចាមអារាម ពាក់ព័ន្ធនឹង Samsung Gear VR នឹងដាក់លក់ក្នុងតម្លៃ 199 ដុល្លារ ហើយពេលនេះមានឯកសារជាក់ស្តែងបានបញ្ចាក់ថា​វាមានតម្លៃប្រហែល 190 ដុល្លារនឹងត្រូវបានដាក់បង្ហាញនៅប្រទេសកូរ៉េខាងត្បូង។

image

ក្រោយមកទៀត វានឹងត្រូវបានគេនាំយកទៅបង្ហាញនៅសហរដ្ឋអាមេរិច និងនៅអ៊ឺរ៉ុបនៅថ្ងៃទី 01 ខែធ្នូ នេះ។ប៉ុន្តែការដាក់បង្ហាញនឹងប្រព្រឹត្តទៅនៅទីកន្លែងរបស់ខ្លួនសិន(កូរ៉េខាងត្បូង) បន្ទាប់មកទើបមានការដាក់បង្ហាញនៅកន្លែងរបស់ខ្លួន។

ដូច្នេះ Samsung Gear VR នឹងត្រូវបានគេយកទៅដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី  ០1 ខែធ្នូនេះ ដោយចាប់ផ្តើមពីប្រទេសកូរ៉េខាងត្បូងមុនគេ។

ប្រភព៖Samsung