តើអ្នកមានបានដម្លើង iOS ប្រើជាមួយទូរស័ព្ទរបស់អ្នកហើយរឺនៅ?អ្នកនឹងទទួលបានកម្មវិធីថ្មីៗជាច្រើនពី iOS ដែលមានគុណភាព និងប្រសិទ្ធភាពប្រើប្រាស់កាន់តែងាយស្រួល។កាលពីមុន អ្នកចង់បន្ថែម Font អក្សរ ឬកម្មវិធីហ្គេម ឬក៏កម្មវិធីចាំបាច់មួយចំនួននោះត្រូវឆ្លងកាត់ការ Jail break ពីខាងក្រៅដោយត្រូវចំណាយទាំងថវិការ និងពេលវាលាជាច្រើនទំរាំតែបានប្រើ។
ចុះពេលនេះខុសប្លែកពីមុនដូចម្តេចខ្លៈទៅ?
កាលពីមុន ត្រូវឆ្លងកាត់ការ Jail Break កម្មវិធីបន្ថែមទើបទូរស័ព្ទរបស់អ្នកអាចប្រើប្រាស់បានងាយស្រួល។ប៉ុន្តែពេលនេះកម្មវិធីគ្រប់បែបយ៉ាងបានដំឡើងក្នុង App Store ដាកឱ្យអ្នកទាញយកដោយឥតគិតថ្លៃ និងចំណេញពេលវាលា ថវិការ ថែមទាំងមានសុវត្ថិភាពប្រើប្រាស់បន្ថែមទៀតផង។
តើពេលនេះមានកម្មវិធីអ្វីដែលប្លែក និងគួរឱ្យទាក់ទាញ?
ថ្មីៗនេះ ផងដែរយោងតាមប្រភពពត៌មាន 4Khmeriphone បានបង្កើតក្តាចុចថ្មីជាភាសារខ្មែរដែលប្រជាជនខ្មែអាចទាញយកបាននៅក្នុង App Store។ ការបង្កើតក្តាចុចជាភាសារខ្មែរនេះពិតជាបានបង្ករភាពងាយស្រួលដល់អ្នកប្រើ iOS ទាំងអស់ ជាពិសេសអ្នកចំណេញពេលវាលា និងថវិការបន្ថែមទៀត។
ដើម្បីទាញយកបាន៖
-
អ្នកត្រូវប្រកដថាអ្នកបានភ្ជាប់អ៊ិនធើណែត
-
អ្នកត្រូវចូលទៅកាន់ Appstore
-
បន្ទាប់មកវាយពាក្យ iKeyKhmer រួចទាញយកជាការស្រេច។
-
បន្ទាប់ពីទាញយករួចអ្នកនឹងអាចដម្លើងវាបានដោយខ្លួនឯង ដោយមិនចាំបាច់ជាងទៀតនោះទេ។
ប្រភព៖ 4Khmeriphone