ក្រុមហ៊ុន Apple ចាប់ផ្តើមសុបិន្តលើ iOS 9

កាលពីពេលថ្មីៗ ក្រុមហ៊ុន Apple បានប្រកាសប្រព័ន្ធប្រតិបត្តិការ iOS 8 នឹងមានម៉ូដែលមួយចំនួនបានដាក់ដម្លើងរួចរាល់ដោយបានទាំងគុណ សម្បត្តិ និងគុណវិបត្តិ បន្ថែមលើសពីនេះទៅទៀតដើម្បីដោះស្រាយបញ្ហានោះ គេបន្ថែមទាំង Update Version ថ្មីៗជាច្រើន។មិនត្រឹមតែមានការប្តូរ Version នោះទេ ប៉ុន្តែថែមទាំងមានគោលបំណងបង្កើតប្រព័ន្ធប្រតិបត្តិការថ្មីថែមទៀតផង។

image

តើប្រព័ន្ធប្រតិបត្តិការថ្មីនោះជាអ្វីទៅ?

យោងតាមការបង្ហាញរបស់ក្រុមហ៊ុន Apple បានឱ្យដឹងថា គេមានគម្រោងថ្មីគិតដល់ប្រព័ន្ធប្រតិបត្តិការ iOS 9 ។

ទាក់ទងទៅនឹងពត៌មាននេះផងដែរ ក្រុមហ៊ុន Apple បានរៀបចំគម្រោងរួចរាល់សម្រាប់ការដាក់បង្ហាញជាផ្លូវការនៅខែកញ្ញា ឆ្នាំ 2015 នោះទេ។ មូលហេតុដែលយើងជឿជាក់ថាវានឹងកើតឡើងដូច្នេះ វាជារឿងមួយដ៏សមញ្ញបំផុតសម្រាប់ Version ថ្មីចំនួនពីរ ឬបីពាក់ព័ន្ធនឹង  iOS នោះ ក្រុមហ៊ុន Apple ប្រកដជាមិនបង្ហាញពត៌មានអ្វីចំឡែកនោះទេ។

ការផ្លាស់ប្តូរកម្មវិធី Apple Maps

ក្រុម Apple បានធ្វើការផ្លាស់ប្តូរថ្មីលើកម្មវិធីផែនទី ប៉ុន្តែវានៅតែមានទំនាក់ទំនងជាមួយ Google Maps។

មូលហេតុចំបងនៃបំលាស់ប្តូរនោះគឺមកពីប្រព័ន្ធប្រតិបត្តិការ  iOS 8 ប៉ុន្តែវាមិនបានដល់ចំនុចផ្លាស់ប្តូរទិសដៅនោះទេ។

យោងតាមពាក្យចចាមអារាមមួយទៀតបានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Apple គឺបានធ្វើការយ៉ាងប្រឹងប្រែងលើកាមេរ៉ាដើម្បីបង្ហាញចំនុចសំខាន់លើអេក្រង់។ក្រុមហ៊ុនមិនបានបង្ហាញពីបំណងថាបង្កើតវាមកឱ្យមានលក្ខណៈដូចប្រព័ន្ធប្រតិបត្តិការ  iOS 8 នោះទេប៉ុន្តែសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 9 គេនឹងផ្លាស់ប្តូរគុណភាពបង្ហាញ និងដំណើរការបានទាំងស្រុង។

 Home screen widgets

image

ក្រឡេកមើលលើ iOS 8  យើងបានមើលប្រព័ន្ធដំណើរការ iOS 8 Apple ដែលជាផ្នែកមួយនាំឱ្យយើងត្រូវការ Notification Centre និងមូលដ្ឋានគ្រឹៈ ឬក៏អាចឱ្យអ្នកក្រឡេកមើលពត៌មានបានកាន់តែងាយស្រួល។ឧទាហរណ៍ នៅផ្នែកម្ខាងនៃ widgets បានបង្ហាញថាក្រុមហ៊ុន  Apple បានបង្ហាញព្រឹត្តការណ៍កីឡាដោយផ្ទាល់គួឱ្យទាក់ទាញ និងគួឱ្យចាប់អារម្មណ៍បន្ថែមទៀត។នោះអ្នកអាចមើលពត៌មានដោយផ្ទាល់លើអេក្រង់ មិនចាំបាច់ពិបាកនោះទេ។

 

ប្រភព៖iOS 8 

Leave a Reply

Your email address will not be published. Required fields are marked *