ព័ត៌មាន

ផលិតផល Sony ថ្មីមានសមត្ថភាពសាកថ្មតាម Wireless កាន់តែទាក់ទាញ

ពេលថ្មីៗនេះ យើងបានលឺពាក្យចចាមអារាមថា​ក្រុមហ៊ុន Sony មានគម្រោងបន្ថែមល្បឿនលក់ទីផ្សារនៅសហរដ្ឋអាមេរិចដោយដាក់ចេញគម្រោងបង្ហាញម៉ូដែល Verizonថ្មី។

ទើបតែកន្លងទៅថ្មីៗ ក្រុមហ៊ុន Sony បានប្រកាសម៉ូដែលថ្មី  Xperia Z3v(Version ធានា) ហើយមានបំណងដាក់លក់លើទីផ្សារនៅថ្ងៃទី 23 ខែតុលា។ម៉ូដែលនេះ 32GB version មានតម្លៃប្រហែល 199.99ដុល្លារប៉ុណ្នោះ​ ដែលអ្នកអាចមានលទ្ធភាពទិញបានជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប។

កាលពីមុនក្រុមហ៊ុនSony បានដាក់លក់ផលិតផលរបស់ខ្លួនលើហាង T-Mobile ហើយមានគម្រោងចង់វាយលុកលើទីផ្សារសហរដ្ឋអាមេរិចបន្ត។

សម្រាប់ Hardware វិញ ម៉ូដែល Xperia Z3v មានលក្ខណៈខុសពី Version ស្តង់ដារបន្តិច។វាមានភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មី មានសមត្ថភាពសាកថ្មីដោយប្រើបណ្តាញ wireless តាមរយៈ Qi charger

image

តើវាមានលក្ខណៈពិសេសយ៉ាងណាទៅ?

គួរឱ្យទាក់ទាញ ម៉ូដែលនេះបានបំពាក់មកជាមួយអេក្រង់ទំហំ  5.2 អ៊ីង បង្ហាញប្រភេទ 1080p display ជាមួយនឹងប្រព័ន្ធដំណើរការខួរក្បាល quad-core Snapdragon 801 SoC មានអង្គចងចាំទំហំ (RAM) 3GB និងមានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 32Gb។កាន់តែពិសេសបន្ថែមទៀតនោះ វាបានបំពាក់មកជាមួយផតប្រភេទ microSD card slot មានភ្ជាប់កាមេរ៉ាទំហំ  20.7MP។ដើម្បីឱ្យម៉ាស៊ីនមាដំណើរការរលូន ម៉ូដែលនេះត្រូវបានគេភ្ជាប់មកជាមួយ ប្រព័ន្ធប្រតិបត្តិការ Android 4.4.4 KitKat

ប្រភព៖ Sony