ព័ត៌មាន

Xiaomi Redmi 1Sលក់ដាច់ ដល់ថ្នាក់បង្កើតកម្មវិធីលក់ម្តងទៀត

ម៉ូដែល Xiaomi Redmi 1S នឹងដាក់លក់នៅប្រទេសឥណ្ឌាជាមួយនឹងគុណភាពពិសេស។ក្រុមហ៊ុនបានទទួលជោគជ័យយ៉ាងធំក្នុងការលក់បានរាប់ពាន់គ្រឿងតាមរយៈ Flipkart។ ការលក់ដាច់នេះមិនមែនតែលើម៉ូដែល  Redmi 1S នោះទេការលក់នេះគេនឹងលក់ម៉ូដែល Xiaomi Mi3 ឱ្យបានដូចគ្នា។

កាលពីពេលថ្មីៗនេះក្រុមហ៊ុនបានបង្កើតកម្មវិធីប្រកាសដាក់លក់ម៉ូដែល Xiaomi Redmi 1S ជាថ្មីម្តងទៀតនៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2104។

លើ Flipkart បានលើកឡើងថា ម៉ូដែលចំនួន 100000 គ្រឿងនឹងត្រូវបានលក់នៅថ្ងៃដាក់បង្ហាញម្តងទៀត។អ្នកទិញលក់រាយក៏បានបញ្ចាក់ឱ្យដឹងផងដែរថា អ្នកទិញចំនួន 300 000 នាក់ចុះឈ្មោះទិញរួចរាល់ហើយនៅថ្ងៃដាក់បង្ហាញលើកក្រោយ។

image

តើម៉ូដែលនេះមានលក្ខណៈពិសេសយ៉ាងណាទៅបានជាគេខំចុៈឈ្មោះទិញដូច្នេះ?

Xiaomi Redmi 1S costs មានតម្លៃប្រហែលតែ  98 ដុល្លារ ដែលជាតម្លៃមួយគួរឱ្យភ្ញាក់ផ្អើលនឹកស្មានមិនដល់។ម៉ូដែលនេះបានបំពាក់មកជាមួយអេក្រង់ទំហំ   4.7-អ៊ីង មានកម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែក 720p ជាមួយនឹងប្រព័ន្ធដំណើរការខួរក្បាល  Qualcomm Snapdragon 400 SoC។ម៉ូដែលនេះបានភ្ជាប់មលកជាមួយអង្គចងចាំទំហំ  1GB (RAM) មានមេម៉ូរ៉ីទំហំ 8GB បន្ថែមជាមួយ microSD card slot។ កាន់តែងាយស្រួលថតរូប និងថតវីដេអូរកាមេរ៉ាបានបំពាក់មកជាមួយ  8MP និងមានកាមេរ៉ាមុខទំហំ 1.6MP មានសមត្ថភាពថ្ម  2,000 mAh និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ  Android 4.3 Jelly Bean ដែលមានគុណភាពជំរុញល្បឿនឥតអាក់។

ប្រភព៖ Xiaomi Redmi