កាលពីពេលថ្មីៗ កន្លងទៅនេះក្រុមហ៊ុន Samsung Galaxy Note 4 ត្រូវបានគេដាក់បង្ហាញជាផ្លូវការនៅប្រទេសកូរ៉េ នៅសហរដ្ឋអាមេរិច និងចក្រភពអង់គ្លេសនៅសប្តាហ៍នេះ។ក្រោយពីការដាក់បង្ហាញផលិតផលក្រុមហ៊ុននេះបានរិៈរកគ្រប់មធ្យោបាយដើម្បី Update ផលិតផលរបស់ខ្លួនឱ្យបានកាន់តែទំនើប។
ពេលនេះពិតជាបាន Update យ៉ាងពិតប្រាកដមែន ដោយក្រុមហ៊ុន Samsung បានបង្ហាញ software update ថ្មីលើម៉ូដែល Samsung Galaxy Note 4 ដែលមានទំហំ 36MBហើយនឹងបន្ថែមវាលើ Version ក្រោយ XXU1ANJ4។បន្ទាប់ពីបាន Update ហើយនោះគេសង្គេតឃើញថា វានឹងមានគុណភាពថ្មកាន់តែពិសេសជាងមុន។
រំលឹកខ្លៈៗពីម៉ូដែល Samsung Galaxy Note 4
software update ថ្មីនេះធ្វើឡើងលើ Galaxy Note 4 ដែលមានសមត្ថភាពពិសេស ដោយមានសុពលភាពកាន់ថ្មកាន់តែយូរ។
យោងតាមប្រភពពត៌មានរបស់ក្រុមហ៊ុន Samsungនេះផ្ទាល់ បានោ្យដឹងថា software update បាននាំមកនូវលក្ខណៈពិសេសមួយចំនួនដូចជា បំពាក់អេក្រង់ប្រភេទ Quad HD display ទំហំ 5.7 អ៊ីង មានកម្រិតបង្ហាញ ្ x 1440 ភិចសែល និងមានប្រពន្ធខួក្បាល quad core Qualcomm Snapdragon 805( processor)ជាមួយនឹងអង្គចងចាំទំហំ 3GB (RAM )។
ម៉ូដែល Note 4 បានភ្ជាប់មកជាមួយកាមេរ៉ាទំហំមុខទំហំ 3.7 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល។វាក៏បានភ្ជាប់មកជាមួយអង្គចងចាំទំហំ 32GB ឬ 64GB plus ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 4.4.4 KitKat។
ប្រភព៖Samsung