ព័ត៌មាន

Retina iMac ជាម៉ូដែលថ្មីមានអេក្រង់ទំហំ 27 អ៊ីង ជិតបង្ហាញខ្លួន

ក្រុមហ៊ុន Apple បានរៀបចំដាក់បង្ហាញផលិតផលថ្មីរបស់ពួកគេដោយមានមហិជ្ជតាវាយលុកយកទីផ្សារឱ្យបានកាន់តែទូលំទូលាយបំផុត។​

Retina iMac ជាម៉ូដែលថ្មីមានអេក្រង់ទំហំ 27 អ៊ីង នឹងត្រូវបានគេយកទៅដាក់បង្ហាញឆាប់ៗនេះ។

ក្រុមហ៊ុននេះ​ក៏បានផលិតម៉ូដែល Retina iMacមានអេក្រង់ទំហំ 21 អ៊ីងដែលនឹងដាក់លក់លើទីផ្សាររហូតដល់ទៅឆ្នាំក្រោយ។

យោងតាមប្រភពពត៌មានបានមកពី KGI Securities ក្រុម Ming-Chi Kuo បានបញ្ចាក់ថាពួកគេក៏ទទួលបានពត៌មានមួយចំនួនពាក់ព័ន្ធនឹងការដាក់លក់ផលិតផលថ្មីរបស់ក្រុមហ៊ុន Apple ដែរ។

image

ក្រុមហ៊ុន Apple ក៏មានគម្រោងដាក់បង្ហាញម៉ូដែលថ្មីរបស់ខ្លួន iPad Air 2 និង iPad Mini 3 នៅលើព្រឹត្តការណ៍ដ៏ពិសេសផងដែរ។នៅពេលដែលមានការដាក់បង្ហាញជាផ្លូវការនោះអ្នកនឹងទទួលបានពត៌មានពិស្តារបន្ថែមទៀត។

យើងក៏រំពឹងដែរថា ម៉ូដែលថ្មីដែលគេរៀបចំដាក់បង្ហាញនោះនឹងមានម៉ូ Mac Mini និងមានម៉ូដែល Apple TV ថ្មី ដោយបាននាំមកនូវជាមួយកម្មវិធីថ្មីៗ និងហ្គេមកាន់តែទាក់ទាញលើ HomeKit integration

សរុបមក នៅពេលបន្ទាប់ទៀតនេះក្រុមហ៊ុន Apple នឹងដាក់បង្ហាញម៉ូដែលថ្មីរបស់ខ្លួនដែលមានបំពាកបំប៉នមកជាមួយប្រព័ន្ធបច្ចេកវិទ្យាថ្មី និងទំនើបមួយចំនួនបន្ថែមទៀតកាន់តែគួរឱ្យចាប់អារម្មណ៍។

ម៉ូដែលនោះមានដូចជា៖ Retina iMac ទំហំ 27អ៊ីង និងម៉ូដែល  iPad Air 2 ជាមួយនឹងម៉ូដែល  iPad Mini 3 ជាដើម។

ប្រភព៖Apple