ព័ត៌មាន

Retina MacBook Air មិនត្រូវបានគេដាក់បង្ហាញទេនៅសប្តាហ៍នេះ

 

កន្លងទៅថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងម៉ូដែលថ្មី Retina MacBook Air ជាមួយនឹងការបង្ហាញកាលបរិច្ឆេទបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះ។

ផ្ទុយទៅវិញ គេទើបតែទទួលបានពត៌មានថ្មីមួយទៀតបានបញ្ជាក់ថា​ Retina MacBook Air មិនត្រូវបានដាក់បង្ហាញនៅក្នុងសប្តាហ៍នេះទេ។យោងតាមប្រភពពត៌មាន និងអ្នកនាំពាក្យរបស់ Recode បានឱ្យដឹងដែរថា ម៉ូដែល MacBook Air មិនមែនជាម៉ូដែលដែលគេរៀបចំដាក់បង្ហាញនោះទេ ប៉ុន្តែគេបានរៀបចំគម្រោងដាក់បង្ហាញ iMac កាន់តែពិសេស និងទាក់ទាញ ជាមួយនឹងការភ្ជាប់មកថ្មីជាមួយប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើបបន្ថែមទៀត។

image

ប្រភពពត៌មានក៏បានបន្ថែមទៀតថា ម៉ូដែល  iPad Air 2 និងម៉ូដែល  iPad mini 3 នឹងក្លាយជាប្រធានបទសំខាន់ក្នុងការដាក់បង្ហាញលើកនេះ ដោយសារវាបានដាក់ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការថ្មី OS X Yosemite។ក្នុងនោះគេក៏បានបង្ហើប​ដែរថាម៉ូដែល Retina Air នឹងត្រូវបានគេដាក់បង្ហាញជាមួយម៉ូដែល iPad Pro  នៅឆ្នាំក្រោយ។​

ប្រភព៖ Recode