ព័ត៌មាន

Version ថ្មីរបស់ក្រុមហ៊ុន Samsung គុណភាពមិនចាញ់ម៉ូដែល Samsung Galaxy Note 4 បង្ហាញខ្លួន

ក្រុមហ៊ុន Samsung បានដាក់លក់ម៉ូដែលថ្មី ជាផ្លូវការ Samsung Galaxy Note 4  ហើយក៏ Galaxy Note ផ្សេងមួយទៀតនោះគឺ Samsung Galaxy Note Edge នឹងមកដល់ផងដែរ។

ចំពោះ  T-Mobile version បានបង្ហាញម៉ូដែល Galaxy Note Edge នៅវេទិការ FCC និងលើ Sprint version ក៏បានបង្ហាញថាខ្លួនបានតាមដានលើវេទិការ FCC ផងដែរ។

image

Samsung Galaxy Note Edge នឹងបំពាក់មកជាមួយអេក្រង់ទំហំ 5.6 អ៊ីងរាងកោង មានកម្រិតបង្ហាញប្រភេទ QHD resolution និងមានកម្រិតភាពច្បាស់2560 x 1440 ភិចសែល។វាមានដំណើរការទៅបានដោយមានអន្តរាគមន៍ពីប្រព័ន្ធដំណើរការ​ quad core Qualcomm Snapdragon 805 (processor) មានល្បឿន 2.7GHz

គុណសម្បត្តិកាន់តែពិសេសបន្ថែមទៀត ម៉ូដែល Samsung Galaxy Note Edge បានភ្ជាប់មកជាមួយអង្គចងចាំទំហំ 2GB (RAM) និងមានភ្ជាប់ Adreno 305 GpU។កាន់តែពិសេសបន្ថែមទៀត ទូរស័ព្ទនេះនឹងភ្ជាប់មកជាមួយអង្គផ្ទុកទិន្ន័យទំហំ32GB  64GB និងបន្ថែមផត microSD card slot និងមានសមត្ថភាពបន្ថែមមេម៉ូរ៉ីខាងក្រៅបានរហូតដល់ទៅទំហំ 128GB

ម៉ូដែលនេះបានភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល ដើម្បីថតរូប និងវីដេអូរ ហើយបានបន្ថែមជាមួយនឹងកាមេរ៉ាមុខទំហំ 3.7មេហ្គាភិចសែល កាន់តែមានដំណើរការរលូនឥតអាក់នោះគឺប្រព័ន្ធប្រតិបត្តិការ Android 4.4.4 KitKat

ប្រភព​៖A-T