ព័ត៌មាន

Android Lollipop updates ពត៌មានពិសេស

ទើបតែល្បីថា ប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop នឹងប្តូរ Gmail 5.0 ឱ្យកាន់តែទាក់ទាញ។ពេលនេះ Android 5.0 Lollipop បានបង្ហាញកាលបរិច្ឆេទជាក់លាក់ម្តងទៀតក្នុងការដាក់បង្ហាញជាផ្លូវការ។កាលពីពេលថ្មីៗនេះ Android 5.0 Lollipop បានដាក់ដំណើរការជាមួយ Google Nexus 6 និងម៉ូដែល Google Nexus 9 ម្តងហើយដែលគេទទួលបានលទ្ធផលពិសេសផងដែរ។

image

កន្លងទៅថ្មីៗនេះ អ្នកក៏បានដឹងពត៌មានពីក្រុមហ៊ុនមួយចំនួនគ្រោងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនេះជាមួយស្មាតទូរស័ព្ទរបស់អ្នកផងដែរ។ក្រុមហ៊ុនទាំងនោះមាន ក្រុមហ៊ុន Sony ក្រុមហ៊ុន  HTC ក្រុមហ៊ុន  Samsung ជាដើមដែលគ្រោងដាក់ដំណើរការប្រព័ន្ធប្រតិបត្តិការនេះជាមួយនឹងស្មាតទូរស័ព្ទយ៉ាងច្រើនប្រភេទ។

ពត៌មានមួយថ្មីទៀត ក៏បានបង្ហើបពីការបញ្ចេញ Google could ដែល Support ជាមួយប្រព័ន្ធប្រតិបត្តិការ Android Lollipop នៅខែវិច្ឆិការនេះផងដែរ។ការដាក់បង្ហាញនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី  3ខែវិច្ឆិការនេះ។

 image

សម្រាប់ការងារពិសេស នៅថ្ងៃចុងសប្តាហ៍នេះ ម៉ូដែល  Nexus 7 និងNexus 10 tablet បានរៀបគម្រោងដាក់ដំណើរការជាមួយ Android Lollipop update នៅខែវិច្ឆិការនេះផងដែរ។

យោងតាមប្រភពពត៌មាន បានបញ្ចាក់ឱ្យដឹងថា Android Lollipop updates នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 3 ខែវិច្ឆិការនេះហើយ។

សូមរង់ចាំពត៌មានបន្ទាប់ទៀត៖

ប្រភព៖ Android Lollipop updates