ព័ត៌មាន

កម្មវិធីថ្មីដើរលើ iOS នឹងមានសមត្ថភាព 64-bit ចាប់ពីខែកុម្ភៈទៅ

ក្រុមហ៊ុន Apple បានប្រាប់អ្នកអភិវឌ្ឍន៍ថា នៅខែកុម្ភៈ កម្មវិធីទាំងអស់ដែលដើរលើ iOS  ដែលបានដាក់លើ Apple store នឹងមានសមត្ថភាពឡើងដល់  64-bit

ពួកគេបានប្រកាស ពីកម្មវិធីថ្មីដែលមានសមត្ថភាពសង់លើiOS 8 SDK និងទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Apple’s ចុងក្រោយបង្អស់ដូចជា៖ម៉ូដែល  iPhone 6 ថ្មី និង iPads ថ្មីដែលមានសមត្ថភាពប្រព័ន្ធដំណើរការខួរក្បាល 64-bit( processor)។

កិច្ចចាប់ផ្តើមបង្ហាញនឹងប្រព្រឹត្តទៅនៅថ្ងៃទី 1ខែកុម្ភ៖ ឆ្នាំ 2015 ដោយកម្មវិធីរបស់ប្រព័ន្ធ iOS ថ្មីបានទាញចូលទៅក្នុង  App Store ជាមួយនឹងសមត្ថភាពsupport បាន 64-bit support និងអាចមានដំណើការលើ iOS 8 SDK រាប់បញ្ចូលទាំង  Xcode 6 ឬផ្សេងពីនេះទៀត។

 image

គុណសម្បត្តិពិសេសរបស់ឧបករណ៍ប្រើប្រាស់ប្រព័ន្ធដំណើរការ  iOS  ដែលក្រុមហ៊ុន  Apple បានដាក់លក់ជាមួយនឹងសមត្ថភាពប្រព័ន្ធដំណើរការខួរក្បាល  64-bit មានតែម៉ូដែល  iPhone 5Cទេដែលគ្មានសមត្ថភាពនេះ។

 

image

អ្នកអភិវឌ្ឍន៍ នឹងបង្កើតកម្មវិធីថ្មីៗជាច្រើនដែលអាច support ជាមួយសមត្ថភាព 32-bit និង  64-bit  ដើម្បីឱ្យកម្មវិធីទាំងអស់មានដំណើរការត្រឹមត្រូវ  និងមានគុណភាពកម្មវិធីកាន់តែពិសេសលឿនរអិលដូចដំណើរទឹកហូរ។

ប្រភព៖ Apple