iPad Air 2 ជាផលិតផលថ្មីរបស់ក្រុមហ៊ុន Apple ដែលមានសក្តានុភាព និងមានសមត្ថភាពបំផុតក្នុងសម័យបច្ចេកវិទ្យាជំនាន់ថ្មី។
នៅពេលដែលក្រុមហ៊ុន Apple បានប្រកាសម៉ូដែល iPad Air 2 កាលពីសប្តាហ៍មុននោះ ក៏មានពត៌មានលំអិតបានបង្ហាញពីគុណសម្បត្តិរបស់វាដែរ។វាត្រូវបានគេភ្ជាប់ជាមួយនឹងប្រព័ន្ធដំណើរការខួរក្បាល A8X (processor) កាន់តែលឿន និងមានគុណភាពពិសេសជាងមុន។
បន្ទាប់ពីមានការដាក់បង្ហាញផលិតផលគេហទំព័រ iPhoneBenchmark បានបង្ហាញពីសក្តានុភាពរបស់ម៉ូដែល iPad Air 2 ដែលទទួលបានចំណាប់អារម្មណ៍ពិសេសពីសំណាក់អ្នកគាំទ្រ។
Benchmarks ជាប្រភេទការសាកល្បងដែលមានសមត្ថភាពនិងបង្ហាញលទ្ធផលត្រឹមត្រូវឥតល្អៀង។
លទ្ធផលការសាកល្បងរបស់ Benchmarks បានបង្ហាញថា៖
ការសាកល្បង iPhoneBenchmark's លើ iPad Air 2 (សំដៅលើ “iPad5,4”) ទទួលបានពិន្ទុខ្ពស់គួឱ្យទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ 69,059។ផ្ទុយទៅវិញ ម៉ូដែល iPhone 6 ទទួលបានពិន្ទុត្រឹមតែ 44,299 ហើយសម្រាប់ iPad Air ទទួលបានពិន្ទុរហូតដល់ទៅ 37,868។
យោងតាមការបង្ហាញរបស់ benchmark បានឱ្យដឹងថា iPad Air 2 គឺជាម៉ូដែលដែលមានសមត្ថភាពខ្ពស់បំផុតរបស់ក្រុមហ៊ុន Apple ។កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត iPad Air 2 បានភ្ជាប់មកជាមួយប្រព័ន្ធដំើរការខួរក្បាល triple-core (processor) មិនមែនជាប្រភេទ dual-core នោះទេ។
ការសាកល្បងផ្សេងទៀតរបស់ iPhoneBenchmark បានអៈអាងថា ម៉ូដែល iPad Air 2 ភ្ជាប់មកជាមួយអង្គចងចាំទំហំ 2GB ( RAM)។ដំណាលគ្នាដែរ មានពាក្យចចាមអារ៉ាមថ្មីបានបង្ហាញថា iPad Air 2 មានសមត្ថភាពធ្វើ memory boost ប៉ុន្តែសម្រាប់ម៉ូដែល iPhone 6 និងម៉ូដែល iPhone 6 Plus វិញបានភ្ជាប់មកអង្គចងចាំតូចបំផុតត្រឹមតែ 1GB ( RAM)។
លទ្ធផលសាកល្បងរបស់ Benchmark ដែលបង្ហាញដោយ Geekbench បានឆ្លើយតបជាមួយនឹងការរកឃើញរបស់ iPhoneBenchmark's ទទួលបានលទ្ធផល iPad Air 2 ពិតជាមានសមត្ថភាពពិតប្រាកដមែន។ប្រព័ន្ធដំណើរការខួរក្បាល A8X(processor) មានសមត្ថភាពខួរក្បាលបីប្រភេទ cores ជាមួយនឹងល្បឿននាឡិការ clock speeds ល្បឿន 1.50GHzសាកសមជាមួយនឹងអង្គចងចាំទំហំ 2GB (RAM) កាន់តែធំ។
ប្រភព៖ iPhoneBenchmark's